ទីតាំងកាំភ្លើងធំមួយកន្លែង នៅក្នុងប្រទេសអ៊ីស្រាអែលភាគខាងជើង បានដាក់ត្រៀមរួចរាល់ដើម្បីបាញ់តបត ប្រទេសលីបង់ បន្ទាប់ពីក្រុមហេសបូឡា អ៊ីស្លាមនិយមលីបង់ បាននិយាយថាខ្លួនបានបាញ់មីស៊ីលរំលងព្រំដែនចូលមកក្នុងប្រទេសអ៊ីស្រាអែល ហើយយោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានឆ្លើយតបវិញដោយការបាញ់កាំភ្លើងធំ។

នៅក្នុងសប្តាហ៍នេះដែរ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បាននិយាយថា អ្នកប្រយុទ្ធក្រុមហេសបូឡាប្រមាណ៧០នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល រហូតមកដល់ពេលនេះ។

អ៊ីស្រាអែល និងក្រុមហេសបូឡា បានបាញ់តគ្នានៅទូទាំងព្រំដែន ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាស់ ប៉ាឡេស្ទីននិងអ៊ីស្រាអែល ធ្លាក់ចូលក្នុងសង្គ្រាមកាលពីថ្ងៃទី៧ ខែតុលា។ វាបានកត់សំគាល់ជាអំពើហិង្សាដ៏អាក្រក់បំផុត នៅទូទាំងព្រំដែន ចាប់តាំងពីអ៊ីស្រាអែល និងក្រុមហេសបូឡា បានប្រយុទ្ធគ្នាក្នុងសង្គ្រាមក្នុងឆ្នាំ២០០៦។