របាយការណ៍ថ្មីរបស់អង្គការសហប្រជាជាតិ បានបង្ហាញរូបភាពដ៏ច្បាស់ពីការបំផ្លិចបំផ្លាញនៃការដួលរលំរបស់ប៉ាឡេស្ទីន បន្ទាប់ពីសង្គ្រាមរយៈពេលមួយខែ និងការឡោមព័ទ្ធជុំវិញតំបន់ហ្កាហ្សារបស់អ៊ីស្រាអែល។

អង្គការសហប្រជាជាតិ បាននិយាយថា ផលិតផលក្នុងស្រុកសរុប បានធ្លាក់ចុះ ៤ភាគរយ នៅតំបន់វេបែង និងហ្កាហ្សា ក្នុងខែដំបូងនៃសង្រ្គាម ដោយបានជំរុញមនុស្សជាង ៤០០.០០០ នាក់ធ្លាក់ទៅក្នុងភាពក្រីក្រ ដែលជាផលប៉ះពាល់សេដ្ឋកិច្ចដែលមិនធ្លាប់ឃើញពីមុន នៅក្នុងជម្លោះស៊ីរី និងអ៊ុយក្រែន ឬសង្រ្គាមអ៊ីស្រាអែល និងហាម៉ាសពីមុនណាមួយឡើយ ។

មេដឹកនាំក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា បានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង១.៤០០នាក់ ភាគច្រើនជាជនស៊ីវិល និងមានការចាប់ពង្រត់មនុស្សប្រហែល ២៤០នាក់ផ្សេងទៀត។
ជាងពីរភាគបីនៃប្រជាជនចំនួន ២,៣លាននាក់ នៅតំបន់ហ្កាហ្សា បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេចាប់តាំងពីអ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លាជាច្រើនសប្តាហ៍ ដែលបន្ទាប់មកដោយប្រតិបត្តិការជើងគោក ដែលកំពុងបន្ត ដោយប្តេជ្ញាលុបបំបាត់ក្រុមហាម៉ាស។ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជនជាតិប៉ាឡេស្ទីន១០.៨១៨នាក់រួមទាំងកុមារជាង ៤.៤០០នាក់ ត្រូវបានសម្លាប់ រហូតមកដល់ពេលនេះ។