
ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រកាសពីការរកឃើញប្រជាពលរដ្ឋ ១២នាក់ទៀតបានឆ្លងមេរោគកូវីដ-១៩ ខណៈប្រជាពលរដ្ឋជាង ១០០នាក់ទៀត ត្រូវបានរកឃើញពាក់ព័ន្ធនឹងករណីឆ្លងថ្មីទាំងអស់នេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តត្បូងឃ្មុំបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន ៦នាក់នៅក្នុងស្រុកក្រូចឆ្មារ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ខណៈស្រុកមេមត់រកឃើញករណីឆ្លងថ្មីលើប្រជាពលរដ្ឋចំនួន ៣នាក់ ហើយ ២ករណីទៀត ត្រូវបានរកឃើញលើពលរដ្ឋម្នាក់នៅស្រុកតំបែរ និងម្នាក់ទៀតនៅស្រុមអូររាំងឪ។
បើតាមរដ្ឋបាលខេត្តត្បូងឃ្មុំ ប្រជាពលរដ្ឋរហូតដល់ ១១៧នាក់ ត្រូវបានរកឃើញបានប្រាស្រ័យទាក់ទងនឹងមនុស្សទាំង ១២នាក់ដែលត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩កាលពីថ្ងៃម្សិលមិញនេះ៕