ប្រធានាធិបតីលោក Marcelo Rebelo de Sousa បាននិយាយកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពី ការលាលែងពីតំណែងភ្លាមៗរបស់នាយករដ្ឋមន្ត្រីគណបក្សសង្គមនិយម ក្នុងពេលការស៊ើបអង្កេតអំពើពុករលួយថា ប្រទេសព័រទុយហ្គាល់ នឹងបោះឆ្នោតសភាមុនអាណត្តិ នៅថ្ងៃទី១០ ខែមីនា ជាលើកទី២របស់ខ្លួនក្នុងរយៈពេលច្រើនឆ្នាំមកនេះ។

ទោះជាយ៉ាងណា លោកប្រធានាធិបតី បាននិយាយថា លោកនឹងរំលាយសភា ជាកន្លែងដែលគណបក្សសង្គមនិយមមានអាសនៈភាគច្រើន បន្ទាប់ពីការបោះឆ្នោតចុងក្រោយលើសេចក្តីស្នើច្បាប់ថវិកាឆ្នាំ២០២៤ ដែលកំណត់ពេលនៅថ្ងៃទី២៩ ខែវិច្ឆិកា។

សភា បានអនុម័តសេចក្តីស្នើច្បាប់លើអំណានលើកដំបូង កាលពីថ្ងៃទី៣១ ខែតុលា។
ថ្លែងបន្ទាប់ពីកិច្ចប្រជុំជាមួយស្ថាប័នប្រឹក្សាយោបល់របស់លោក ជាស្ថាប័នក្រុមប្រឹក្សារដ្ឋកាលពីថ្ងៃព្រហស្បតិ៍ និងបាននិយាយទៅកាន់គណបក្សនយោបាយធំៗ លោក Rebelo de Sousa បាននិយាយថា នឹងអនុញ្ញាតឲ្យសមាជិកសភា អនុម័តថវិកា ដែលនឹងអនុញ្ញាតដើម្បីបំពេញក្តីរំពឹងរបស់ប្រជាជនព័រទុយហ្គាល់ជាច្រើននាក់ និងបែងចែកមូលនិធិស្តារឡើងវិញរបស់សហភាបអឺរ៉ុប ក្នុងគម្រោងជាច្រើន។
លោកបាននិយាយថារដ្ឋាភិបាល នឹងនៅតែមានតួនាទីនៅពេលនេះ ប៉ុន្តែការបោះឆ្នោត ត្រូវការដើម្បីផ្តល់ឲ្យនូវភាពច្បាស់លាស់ និងទិសដៅដើម្បីជម្នះការបញ្ចៀសណាមួយដែលមិនរំពឹងទុក ធ្វើឲ្យភ្ញាក់ផ្អើល និងរំខានដល់ប្រជាជនព័រទុយហ្គាល់។