អ្នកនាំពាក្យកងពលតូច អាល់ គូដស៍ (al Quds )បាននិយាយនៅក្នុងសារថតទុកកាលពីថ្ងៃព្រហស្បតិ៍៩ វិច្ឆិកា ថា ស្លាបប្រដាប់អាវុធនៃក្រុមអ៊ីស្លាមជីហាតប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា បានត្រៀមដោះលែងចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលពីរនាក់ ស្ត្រីម្នាក់ និងក្មេងប្រុសម្នាក់ ដោយសារហេតុផលមនុស្សធម៌ និងផ្នែកវេជ្ជសាស្ត្រ។

ប្រភពខាងលើបាននិយាយថា ខ្លួនត្រូវបានត្រៀមដោះលែងអ្នកទាំងពីរសម្រាប់ហេតុផលមនុស្សធម៌ និងផ្នែកវេជ្ជសាស្រ្ត នៅពេលដែលលក្ខខណ្ឌសមស្របត្រូវបានបំពេញ។ប្រភពដដែលនេះ ពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
ស្លាបប្រដាប់អាវុធក្រុមអ៊ីស្លាមជីហាតប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា បានចេញផ្សាយវីដេអូមួយកាលពីថ្ងៃព្រហស្បតិ៍ដែលបង្ហាញពីស្ត្រីចំណាស់ម្នាក់និងក្មេងប្រុសវ័យក្មេងម្នាក់ក្នុងចំណោមចំណាប់ថ្នូរប្រហែល ២៤០នាក់ដែលត្រូវបានចាប់ខ្លួនដោយខ្មាន់កាំភ្លើងសកម្មប្រយុទ្ធ ដែលបានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា។
អ៊ីស្រាអែលបានហៅវីដេអូដែលទើបចេញថ្មីនេះថាជាសញ្ញាសំខាន់មួយនៃជីវិត ប៉ុន្តែបានបដិសេធ ក្នុងការធានាថាតើ ពួកគេនឹងត្រូវបានដោះលែងឬអត់ ដោយនិយាយថានឹងក្លាយជាការសម្ដែងក្នុង សង្គ្រាមផ្លូវចិត្ត របស់អ្នកចាប់យកទៅតែប៉ុណ្ណោះ ៕