សេចក្តីថ្លែងការណ៍មិនធម្មតាមួយរបស់ទីភ្នាក់ងារចារកម្មអ៊ីស្រាអែល ម៉ូសាដ (Mossad) ដែលនិយាយថា ខ្លួនបានជួយរារាំងការវាយប្រហាររបស់ក្រុមឧទ្ទាមហេសបូឡា នៅក្នុងប្រទេសប្រេស៊ីល គឺជាឧបទ្ទវហេតុចុងក្រោយបំផុតក្នុងការបង្កើតភាពតានតឹងនៅក្នុងទំនាក់ទំនងរវាងប្រទេសអ៊ីស្រាអែល និងប្រទេសដ៏ធំបំផុតរបស់អាមេរិកឡាទីនមួយនេះ ប្រឆាំងនឹងរឿងរ៉ាវពីក្រោយសង្រ្គាមហ្កាហ្សា។

កាលពីថ្ងៃពុធ ប្រទេសប្រេស៊ីលបានចាប់ខ្លួនមនុស្សពីរនាក់ដោយបទចោទប្រកាន់ពីបទភេរវកម្ម ជាផ្នែកមួយនៃប្រតិបត្តិការដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធហេសបូឡា ដែលគេសង្ស័យថាមានគម្រោងវាយប្រហារលើទឹកដីប្រេស៊ីល។ ក្រោយមកនៅថ្ងៃដដែលនោះ ទីភ្នាក់ងារ ម៉ូសាដ បានថ្លែងអំណរគុណជាសាធារណៈដល់នគរបាលរបស់ប្រទេសប្រេស៊ីល ហើយបាននិយាយថា «ដោយសាររឿងរ៉ាវពីក្រោយនៃសង្គ្រាមនៅតំបន់ហ្កាហ្សា» ក្រុមហេសបូឡា កំពុងបន្តវាយប្រហាររបស់អ៊ីស្រាអែល ដាក់គោលដៅលើជនជាតិជ្វីហ្វ និងលោកខាងលិចជាដើម។

ការអត្ថាធិប្បាយរបស់ទីភ្នាក់ងារ ម៉ូសាដ បានធ្វើឱ្យរដ្ឋមន្ត្រីយុត្តិធម៌ប្រេស៊ីល លោក ហ្វ្លាវីអូ ឌីណូ (Flavio Dino) ខឹងសម្បារយ៉ាងខ្លាំង ដែលកាលពីថ្ងៃព្រហស្បតិ៍ (០៩ វិច្ឆិកា) លោកបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «ប្រេស៊ីលជាប្រទេសមានអធិបតេយ្យភាព» និង «មិនមានបទបញ្ជាពីកងកម្លាំងបរទេសនានាជុំវិញនគរបាលសហព័ន្ធប្រេស៊ីល នោះទេ»។

លោកឌីណូ មិនបានបដិសេធយ៉ាងច្បាស់ពីព័ត៌មានលម្អិតណាមួយក្នុងសេចក្តីថ្លែងការណ៍របស់អ៊ីស្រាអែល នោះទេ ប៉ុន្តែហាក់ដូចជាខឹងសម្បារកាន់តែខ្លាំងឡើងចំពោះការដែលខ្លួនត្រូវបានទាញចូលទៅពាក់ព័ន្ធក្នុងសង្រ្គាមបច្ចុប្បន្ននៅហ្កាហ្សា៕