ឧត្តមនាវីឯក ទៀ សុខា៖ ក្រៅពីចូលរួមការពារបូរណភាពទឹកដីកងទ័ពជើងទឹក បានចូលរួមសកម្មភាពមនុស្សធម៌ជាច្រើន ដើម្បីប្រជាជន

2023/11/10 06:38:32 pm        223

ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការ​ជាតិសន្តិសុខលម្ហសមុទ្រ ​បានថ្លែងថា ក្នុងរយៈពេលកន្លងមកក្រៅ​ពីកិច្ចការពារជាតិ បូរណភាព​ទឹកដី និងដែន ទឹកកម្ពុជា បញ្ជាការដ្ឋានកងទ័ពជើងទឹកបានចូលរួមសកម្មភាពមនុស្សធម៌​ជាច្រើន​សម្រាប់បងប្អូនប្រជាពលរដ្ឋដោយពុំមានការរុញរានោះឡើយ។

ថ្លែងប្រាប់ទូរទស្សន៍ BTVតាមរយៈតេលេក្រាម ទាក់ទងនឹងខួប៧០ឆ្នាំនៃការបង្កើតកងយោធពល​ខេមរភូមិន្ទ​ឧត្តមនាវីឯក ទៀ សុខា បានបញ្ជាក់ថា កងទ័ពជើងទឹកបានចូលរួមកិច្ចការងារជាច្រើន​ជាមួយ​រាជរដ្ឋាភិបាល ​ដូចជាការចូលរួមជួយសង្រ្គោះគ្រោះមហន្តរាយ ដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ​គ្រោះអគ្គិភ័យ ​រួមទាំងកិច្ចការមនុស្សធម៌ផ្សេងទៀត ដូចជាការចូលរួមជាមួយក្រុម​គ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងផ្តល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋ​រងគ្រោះថ្នាក់ជាយថាហេតុណាមួយ ការចូលរួមជួយមន្ទីរពេទ្យគន្ធបុប្ផា ​កាកបាទក្រហមជាដើម។

ឯកឧត្តម បានបន្ថែមទៀតថា សម្រាប់ដែនទឹក កងទ័ពជើងទឹកដើរល្បាតគ្រប់ពេលវេលា តាម​បណ្តាព្រំដែនទឹក ទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលកើតឡើងនូវលើលំហរសមុទ្រ ការពារ​ធនធានធម្មជាតិនៅបាតសមុទ្រ និងការពារអណ្តូងប្រេងកាតនៅប្លុកអេ រួមទាំងសហការ​ជាមួយប្រទេសជាមិត្តដើម្បីហ្វឹកហាត់ ​និងបណ្តុះបណ្តាលលើជំនាញផ្សេងទៀតផងដែរ។

ជាមួយគ្នានោះដែរឧត្តមនាវីឯក ទៀ សុខា ក៏បានប្រកាសជាថ្មីម្តងទៀតផងដែរថា ​ក្នុងនាមបញ្ជា ការដ្ឋាន​កងទ័ពជើងទឹកសូមប្រកាសគាំទ្រ ​និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារ​អង្គព្រះមហាក្សត្រ,ការពាររដ្ឋធម្មនុញ្ញ, និងប្រកាសប្រឆាំង ​និង​ទប់ស្កាត់គ្រប់​កាលៈទេសៈទាំងអស់​ចំពោះក្រុមណា ឬបុគ្គលណា​ដែលមាន​ចេតនា​ធ្វើ​បដិវត្ត ពណ៌ ការប៉ុនប៉ងធ្វើបំផ្លាញនូវសុខសន្តិភាព និង​ភាពសុខសាន្តរបស់ ប្រជាពលរដ្ឋដែលកំពុងកើតមានសព្វថ្ងៃនេះផងដែរ៕អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm