ពលរដ្ឋអាហ្វហ្គានីស្ថាន ដែលគ្មានឯកសារអនុញ្ញាតនៅប៉ាគីស្ថាន លាក់ខ្លួនក្រោមដី ដើម្បីជៀសវាងការបណ្តេញចេញ

2023/11/10 06:58:08 pm        124

បន្ទាប់ពីរស់នៅក្នុងប្រទេសប៉ាគីស្ថាន អស់រយៈពេលជាច្រើនឆ្នាំ ជនជាតិអាហ្វហ្គានីស្ថាន រាប់ពាន់នាក់បានចូលទៅលាក់ខ្លួននៅក្រោមដីដើម្បីគេចចេញពីការបញ្ជារបស់រដ្ឋាភិបាលក្នុងការបណ្តេញជនបរទេសដែលគ្មានឯកសារអនុញ្ញាត ដោយសារតែពួកគេភ័យខ្លាចការធ្វើទុក្ខបុកម្នេញក្រោមការគ្រប់គ្រងរបស់ពួកតាលីបង់ នៅក្នុងទឹកដីកំណើតរបស់ខ្លួន នេះបើយោងតាមក្រុមសកម្មជនសិទ្ធិមនុស្ស។

ស្ត្រីជនជាតិអាហ្វហ្គានីស្ថាន វ័យ ២៣ឆ្នាំម្នាក់បាននិយាយថា ទ្វារផ្ទះរបស់ពួកគេត្រូវចាក់សោពីខាងក្រៅ ហើយមនុស្សត្រូវបានចាក់សោនៅខាងក្នុង ដោយមិនអាចចេញក្រៅ មិនអាចបើកភ្លើង និងមិនអាចសូម្បីតែនិយាយគ្នាខ្លាំងៗ។

ស្ត្រីរូបនោះបន្តថា មនុស្សរាប់សិបនាក់ផ្សេងទៀតបានលាក់ខ្លួននៅជម្រកក្រោមដីបណ្ដោះអាសន្នមួយដែលពួកគេបានជីក រហូតដល់ដើមសប្តាហ៍នេះ មុនពេលបន្តទៅកន្លែងលាក់ខ្លួនថ្មី។

ស្ត្រីដែលមកពីរដ្ឋធានីកាប៊ុល របស់អាហ្វហ្គានីស្ថាន រូបនេះបាននិយាយថា ខ្លួនភ័យខ្លាចការកាត់ទោស ប្រសិនបើត្រលប់ទៅអាហ្វហ្គានីស្ថាន វិញព្រោះនាងបានប្តូរពីសាសនាអ៊ីស្លាម ទៅកាន់សាសនាគ្រិស្ត កាលពីឆ្នាំ២០១៩ ហើយការលះបង់សាសនាអ៊ីស្លាម គឺជាបទល្មើសធ្ងន់ធ្ងរមួយនៅក្រោមច្បាប់អ៊ីស្លាមដ៏តឹងរឹងដែលអនុវត្តដោយពួកតាលីបង់។

មិនមានការអត្ថាធិប្បាយភ្លាមៗពីអ្នកនាំពាក្យរបស់រដ្ឋបាលគ្រប់គ្រងដោយក្រុមតាលីបង់ ថាតើអ្នកដែលបានវិលត្រឡប់មកវិញនឹងត្រូវបានពិនិត្យ ឬកាត់ទោសតាមច្បាប់របស់ពួកគេ ឬយ៉ាងណានោះទេ។ ក្រសួងការបរទេស និងក្រសួងមហាផ្ទៃរបស់ប៉ាគីស្ថាន ក៏មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយអំពីការលើកលែងដល់បុគ្គល ដែលមានហានិភ័យពីការនិរទេសខ្លួនផងដែរ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm