ទឹកភ្លៀងធ្លាក់ នៅក្នុងរដ្ឋធានីប្រទេសឥណ្ឌា បានផ្តល់ឲ្យពលរដ្ឋរស់នៅទីក្រុងញ៉ូដេលី នូវភាពធូស្រាលបន្តិច ពីកង្វក់ខ្យល់នៅថ្ងៃសុក្រនេះ ប៉ុន្តែទោះជាយ៉ាងណា គុណភាពខ្យល់ នៅតែស្ថិតក្នុងកម្រិតគ្រោះថ្នាក់ដល់សុខភាព។

ពលរដ្ឋដែលបានចេញទៅខាងក្រៅនៅពេលព្រឹក បាននិយាយថា ពួកគេមានអារម្មណ៍ធូស្រាល បើប្រៀបធៀបទៅនឹងប៉ុន្មានថ្ងៃមុននោះ។
ពលរដ្ឋទីក្រុងញ៉ូវដេលី និយាយថាយើងមានអារម្មណ៍ល្អ។ មានការផ្លាស់ប្តូរភ្លាមៗក្នុងកង្វក់ខ្យល់។
គុណភាពខ្យល់បានធ្លាក់ចុះនៅក្នុងទីក្រុងញ៉ូវដេលី នៅមុនរដូវរងាជារៀងរាល់ឆ្នាំ នៅពេលនោះខ្យល់ត្រជាក់បានរារាំងដល់សារធាតុបង្កការបំពុលមកពីប្រភពជាច្រើន រួមមានមកពីយានយន្ត ឧស្សាហកម្ម ធូលីសំណង់ និងការដុតសំណល់កសិកម្ម។

ប្រជាជនទីក្រុងញូវឌេលី បានឃើញផ្ទៃមេឃគ្របដណ្តប់ដោយផេះ និងស្រទាប់ក្រាស់នៃផ្សែងអ័ព្ទដ៏គួរឱ្យព្រួយបារម្ភសម្រាប់រយៈពេលជាង ១០ថ្ងៃជាប់ៗគ្នា។
អ្នកជំនាញបានព្រមាន អំពីជំងឺរយៈពេលវែង និងការស្លាប់ ប្រសិនបើការកង្វក់ខ្យល់ ធ្ងន់ធ្ងរបែបនេះ នៅតែបន្តកើតមាន។
