ចិន ៖ ខ្យល់ត្រជាក់ខ្លាំងថ្មី ត្រូវបានកំណត់ថានាំយកមកជាមួយទឹកភ្លៀងនិងព្រិលកើនឡើង ទៅកាន់តំបន់ភាគឦសានរបស់ប្រទេសចិន និងប៉ុន្មានថ្ងៃមានភ្លៀងធ្លាក់ជាប់ៗគ្នាលើកដំបូង នៅផ្នែកជាច្រើននៅភាគខាងត្បូងប្រទេស។
រលកខ្យល់ត្រជាក់ ត្រូវបានព្យាករណ៍ថា ពុំនាំមកនូវព្រិលទឹកកកនោះទេ ប៉ុន្តែបណ្តាលឲ្យសីតុណ្ហភាពធ្លាក់ចុះនៅប្រទេសចិនភាគកណ្តាល និងភាគខាងកើត។
កាលពីថ្ងៃពុធ ដោយមានការមកដល់នៃរលកត្រជាក់ថ្មី នៅភាគឦសាន បានជួបប្រទះជុំមួយផ្សេងទៀតនៃការធ្លាក់ព្រិលខណៈនៅតំបន់ភាគខាងត្បូង ដូចជាខេត្តក្វាងទុង(Guangdong) និងហៃណាន( Hainan) បានទទួលរងទឹកភ្លៀងធ្លាក់ខ្លាំង។
អាកាសធាតុធ្លាក់ព្រិល នៅប្រទេសចិនភាគឦសាន កំពុងចុះខ្សោយជាបណ្តើៗកាលពីថ្ងៃព្រហស្បតិ៍ ទោះបីជាតំបន់មួយចំនួន អាចនៅតែជួបប្រទះព្យុះទឹកកក។
រលកត្រជាក់ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា អាចកាន់តែខ្លាំងជាងពេលបច្ចុប្បន្ន។ សីតុណ្ហភាពត្រូវបានគេរំពឹងថា កាន់តែចុះទាបជាងធម្មតា សម្រាប់អំឡុងពេលដូចគ្នា នៅក្នុងតំបន់រងផលប៉ះពាល់ភាគច្រើន។
ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា សីតុណ្ហភាពអប្បបរិមានៅក្នុងទីក្រុង Jinan នៃខេត្តសានទុង(Shandong) ប្រទេសចិនភាគខាងកើតនឹងធ្លាក់ចុះដល់សូន្យអង្សាសេ ជាលើកដំបូងចាប់តាំងពីការចាប់ផ្តើមសរទរដូវ នៅឆ្នាំនេះ។

