ហ្កាហ្សា ៖ ដោយមន្ទីរពេទ្យនានានៅតំបន់ហ្កាហ្សា ត្រូវបានគ្របដណ្ដប់ដោយការហូរចូលនៃអ្នករបួសយ៉ាងធ្ងន់ធ្ងរ ការថែទាំទារកមិនគ្រប់ខែ ស្របពេលមានជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ប្រហែលជារឿងមិនអាចទៅរួចនោះទេ។
គ្រូពេទ្យផ្នែកសម្ភពនៅក្នុងមន្ទីរពេទ្យ អាល់ស៊ីហ្វា (Al Shifa) ដែលជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រដ៏ធំបំផុត និងជាមន្ទីរពេទ្យកណ្តាលនៅតំបន់ហ្កាហ្សា ស្ទ្រីប បានរាយការណ៍ថា ធនធានវេជ្ជសាស្រ្តនៅទីនោះកំពុងរីងស្ងួត នៅក្នុងការផ្សាយឯកសារដោយបណ្តាញទូរទស្សន៍ពិភពលោកចិន (CGTN)។
មកទល់ពេលនេះ មន្ទីរពេទ្យចំនួន ១២ទីតាំង និងមណ្ឌលសុខភាពចំនួន ៣២ទីតាំង ត្រូវបានបង្ខំឱ្យបិទដំណើរការ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល និងកង្វះខាតប្រេងឥន្ធនៈ។
កង្វះខាតការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ដ និងកម្លាំងពលកម្ម មានន័យថា ក្រុមគ្រូពេទ្យនៅតំបន់ហ្កាហ្សា ស្ទ្រីប កំពុងធ្វើការស្ទើរតែគ្មានពេលសម្រាក ប៉ុន្តែពួកគេនៅតែតស៊ូដើម្បីជីវិតរបស់ទារកដែលកើតក្នុងវិបត្តិនេះ ហើយជឿថាពួកគេនឹងឆ្លងកាត់ស្ថានការណ៍ដ៏អាក្រក់នេះដល់ទីបញ្ចប់៕

