
ប្រជាជនជាតិរុស្ស៊ី បានយានដ្រូនអត្តឃាតចំនួន ១០ គ្រឿងដែលដាក់ឈ្មោះតាមអ្នកនយោបាយរុស្ស៊ីដែលបានស្លាប់បាត់បង់ជីវិត លោក Vladimir Zhirinovsky នៅលើខ្សែត្រៀមជួរមុខនៃតំបន់Kherson។
យើងកំពុងដោះស្រាយជាមួយក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាច្រើន ដែលស្ថិតក្រោមការសម្របសម្រួលរបស់គណបក្សប្រជាធិបតេយ្យសេរីរុស្ស៊ី កំពុងធ្វើការលើការអភិវឌ្ឍ និងផលិតយានដ្រូន។ ដូចដែលយើងឃើញនៅពេលនេះ ពួកវាគឺជាយានដ្រូនដែលមានតម្រូវការយ៉ាងខ្លាំង នៅខ្សែត្រៀមជួរមុខ។
សារព័ត៌មាន TASS បានរាយការណ៍ថា យានដ្រូន ត្រូវបានផលិតដោយក្រុមអ្នកស្ម័គ្រចិត្ត។
ដូចដែលភាគីនេះ បានបញ្ជាក់រួចហើយ យានដ្រូន Zhirinovsky ត្រូវបាតេស្តសាកល្បង នៅក្នុងបេសកកម្មប្រយុទ្ធ ហើយវាអាចហោះហើរក្នុងភ្លៀង និងព្រិលក្នុងចម្ងាយរហូតដល់ ១២គីឡូម៉ែត្រ និងអាចផ្ទុកទំនិញបានរហូតដល់ ៣គីឡូក្រាម។