
អតីតប្រធានគណបក្សនយោបាយអភិរក្សនិយម ក្នុងតំបន់កាតាឡាន់របស់ប្រទេសអេស្ប៉ាញ ស្ថិតក្នុងស្ថានភាពល្អប្រសើរទេ បន្ទាប់ពីរូបលោកត្រូវបានបាញ់ចំមុខ នៅទីក្រុងម៉ាឌ្រីដ។
បើយោងតាមនគរបាល បានឲ្យដឹងថា ពួកគេកំពុងតាមរកខ្មាន់កាំភ្លើង និងអ្នកសមគំនិត ដែលបានជិះម៉ូតូទៅក្បែរលោក Alejo Vidal-Quadras ហើយបានបាញ់សំដៅរូបលោក រួចហើយក៏បើកម៉ូតូចេញទៅ។ នគរបាលមិនបានអះអាងពីហេតុផលនៃការបាញ់ប្រហារនេះទេ ប៉ុន្តែអំពើនេះកើតឡើងនៅពេលដែលមានភាពចលាចលផ្នែកនយោបាយ នៅប្រទេសអេស្ប៉ាញ។
ការបាញ់ប្រហារនេះ កើតឡើងស្របនឹងថ្ងៃ ដែលនាយករដ្ឋមន្ត្រីស្តីទីរបស់អេស្ប៉ាញលោក Pedro Sanchez ឈានដល់កិច្ចព្រមព្រៀងលើកលែងទោសជាមួយក្រុមអ្នកបំបែកខ្លួនតំបន់កាតាឡាន់ ដែលគណបក្សរបស់លោក Vidal-Quadras ហៅថា ជា «ភាពអាម៉ាស់ទាំងស្រុង និងមិនអាចកែប្រែបាន»។
បន្ទាប់ពីកើតហេតុការណ៍នេះ នាយករដ្ឋមន្ត្រីលោក Sanchez បានបង្ហាញពីសាមគ្គីភាពជាមួយលោក Vidal-Quadras នៅលើបណ្ដាញសង្គម ហើយបានជូនពររូបលោកឲ្យឆាប់ជាសះស្បើយ៕