កិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីឥណ្ឌា-អាមេរិក ២+២ ចាប់ផ្តើមក្នុងទីក្រុងញ៉ូវដេលី

2023/11/10 11:35:37 pm        82

មន្ត្រីជាន់ខ្ពស់ របស់ប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិក បានចាប់ផ្តើមកិច្ចពិភាក្សានៅថ្ងៃសុក្រនេះ ដោយបានបញ្ជាក់ពីតម្រូវការដើម្បីពង្រឹងបន្ថែមមិត្តភាពរបស់ប្រទេសទាំងពីរដែលអាចដោះស្រាយបញ្ហាប្រឈមភូមិសាស្ត្រនយោបាយ និងបញ្ហាប្រឈមសកលបន្ទាន់។ ដោយហៅថា «កិច្ចសន្ទនា២+២» ប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិ លោក  Lloyd Austin និងសមភាគីរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar និងរដ្ឋមន្ត្រីការពារជាតិលោក Rajnath Singh មានបំណងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ និងគាំទ្រគោលដៅគោលនយោបាយរបស់ប្រទេសទាំងពីរ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ មន្ត្រី និងអ្នកវិភាគនិយាយថា ទោះបីជាទីក្រុងវ៉ាស៊ីនតោន កំពុងខ្វល់ខ្វាយជាមួយសង្គ្រាមនៅតំបន់ហ្កាហ្សា និងនៅអ៊ុយក្រែនក៏ដោយ កិច្ចពិភាក្សានៅថ្ងៃសុក្រនេះត្រូវបានគេរំពឹងថា ផ្តោតជាសំខាន់ទៅលើកិច្ចពិភាក្សាឆ្ពោះទៅរកការការពារជាតិ ឥណ្ឌា-អាមេរិក និងទំនាក់ទំនងជាយុទ្ធសាស្ត្រ ព្រមទាំងបញ្ហាតំបន់នៅអាស៊ីខាងត្បូង និងតំបន់មហាសមុទ្រឥណ្ឌាដ៏ធំធេង។ លោក Austin និយាយថា វាកាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ដែលប្រទេសលទ្ធិប្រជាធិបតេយ្យធំបំផុតទាំងពីរនៅលើពិភពលោកផ្លាស់ប្តូរទស្សនៈគ្នា ស្វែងរកគោលបំណងរួម ក្នុងការប្រឈមមុខចំពោះបញ្ហាប្រឈមសកលបន្ទាន់។ លោក Blinken និយាយថា យើងកំពុងជំរុញតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលធន់ ធានាសន្តិសុខ វិបុលភាព សេរី និងបើកចំហ រួមទំាងការពង្រឹងភាពជាដៃគូរបស់យើង តាមរយៈក្រុមប្រទេស៤ QUAD ជាមួយប្រទេសជប៉ុន និងប្រទេសអូស្រាលី ដែលលោកបាននិយាយយោងទៅរកក្រុមប្រទេសចំនួន៤ ត្រូវបានគេមើលឃើញថាជាកិច្ចប្រឹងប្រែងមួយដើម្បីប្រឆាំងការកើតឡើងឥទ្ធិពលរបស់ប្រទេសចិន។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Jaishankar និយាយថា កិច្ចសន្ទនានេះ នឹងជួយ កសាងភាពជាដៃគូដែលកំពុងទន្ទឹងរង់ចាំ ខណៈយើងកសាងរបៀបវារៈសកលរួមគ្នា។ ប្រទេសទាំងពីរ ត្រូវបានគេរំពឹងថា នឹងពិភាក្សាពីការព្រួយបារម្ភរួមគ្នា ប៉ុន្មានថ្ងៃមុនពេលជំនួបដែលរំពឹងទុករបស់លោក Biden ជាមួយប្រធានាធិបតីចិន លោក Xi Jinpingនៅសប្តាហ៍ក្រោយ នៅក្រៅកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ក្នុងទីក្រុង San Francisco ។

អត្ថបទដែលទាក់ទង

សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        18
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        14
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm