
នៅក្នុងថវិកាបន្ថែម សម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្នរបស់ខ្លួន រដ្ឋាភិបាលជប៉ុននឹងបែងចែកថវិកាចំនួន ១,៩៩សែនកោដិយ៉េន (១៣ពាន់លានដុល្លារ) ដើម្បីជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់ឧស្សាហកម្មបន្ទះឈីបរបស់ខ្លួន។
ប្រទេសជប៉ុន គឺជាអ្នកផ្គត់ផ្គង់ឧបករណ៍ និងសម្ភារៈឈានមុខគេ ក្នុងការផលិតបន្ទះឈីប ដែលបានបាត់បង់ឧត្ដមភាពរបស់ខ្លួន ក្នុងការផលិត នៅប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ហើយកំពុងផ្តល់ការឧបត្ថម្ភធនដល់ក្រុមហ៊ុនផលិតបន្ទះឈីប ដើម្បីកសាងសមត្ថភាពរបស់ខ្លួន។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា គេរំពឹងថា មូលនិធិមួយចំនួននឹងត្រូវបានប្រើ ដើម្បីគាំទ្រក្រុមហ៊ុនផលិតបន្ទះឈីប TSMC របស់កោះតៃវ៉ាន់ និងក្រុមហ៊ុន Rapidus ដែលបង្កើតរោងចក្រស្លលោហធាតុបន្ទះឈីប។
បណ្ដាប្រទេសនានា នៅជុំវិញពិភពលោក កំពុងចាត់វិធានការដើម្បីពង្រឹងការគ្រប់គ្រងលើខ្សែចង្វាក់ផ្គត់ផ្គង់បន្ទះឈីប ដែលមានសារៈសំខាន់សម្រាប់ឧស្សាហកម្មអេឡិចត្រូនិក រថយន្ត និងវិស័យការពារជាតិ៕