ជប៉ុន៖ រយៈពេល២សប្ដាហ៍បន្ទាប់ពីប្រទេសជប៉ុន បានបើកអោយមានមជ្ឈមណ្ឌលចាក់វ៉ាក់សាំង ដ៏ធំមួយក្នុងក្រុងតូក្យូ ដោយបានចាក់ថ្នាំបង្ការអោយមនុស្ស ដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅជាមួយនឹងការប្រើប្រាស់ឧបករណ៍ ប្រឆាំងនឹងភាពក្ដៅនៅក្នុងរដូវក្ដៅនេះ។
ខណៈដែលជប៉ុនស្ថិតនៅពីក្រោយប្រទេសកំពុងអភិវឌ្ឍន៍លើផ្នែកចាក់វ៉ាក់សាំងនោះ នៅពេលនេះ មជ្ឈមណ្ឌលចាក់វ៉ាក់សាំង ត្រូវបានប្រតិបត្តិការដោយកងស្វ័យការពារជប៉ុន ដែលមានគោលបំណងដើម្បីពន្លឿននៅក្នុងការចាក់ថ្នាំបង្ការនេះ។
លោក កាហ្ស៊ូហ៊ីកូមូតុ មានអាយុ៦៥ឆ្នាំ និងជាអ្នកស្រុកក្នុងសង្កាត់ឈីបា ដែលបានចាក់វ៉ាក់សាំងរួចហើយនោះ បាននិយាយថា លោកទើបតែបញ្ចប់ការចាក់រយៈពេល២០នាទី ហើយសុំអរគុណចំពោះអ្នករៀបចំការចាក់វ៉ាក់សាំង កូវីត១៩នេះ។
មានមនុស្សប្រមាណជា ១០ ០០០នាក់ក្នុង១ថ្ងៃ បានមកចាក់វ៉ាក់សាំងប្រភេទម៉ូឌើនណា(Moderna) ក្នុងក្រុងតូក្យូ៕ អត្ថបទ៖ មករា