
អតីតអភិបាលរដ្ឋញូវជឺស៊ី (New Jersey) លោក Chris Christie នឹងទៅបំពេញទស្សនកិច្ចអ៊ីស្រាអែលនៅថ្ងៃអាទិត្យ ដែលនឹងធ្វើឲ្យខ្លួនក្លាយជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋដំបូងគេដែលធ្វើទស្សនកិច្ចប្រទេសនេះ ចាប់តាំងពីការវាយប្រហាររបស់ពួកហាម៉ាសកាលថ្ងៃទី៧ ខែតុលា។
លោក Christie ដែលបានធ្វើឲ្យថ្នាក់ដឹកនាំរបស់សហរដ្ឋអាមេរិក នៅលើឆាកពិភពលោក ក្លាយជាចំណុចសំខាន់នៃយុទ្ធនាការរបស់ខ្លួន បានបញ្ជាក់ពីការធ្វើដំណើរ ដែលត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មាន CNN នៅសាលាក្រុង New Hampshire កាលពីថ្ងៃព្រហស្បតិ៍។
អតីតអភិបាលរដ្ឋញូវជឺស៊ីរូបនេះ បាននិយាយថា លោកនឹងជួបជាមួយក្រុមគ្រួសាររបស់មនុស្ស ដែលត្រូវបានចាប់ពង្រត់ដោយក្រុមហាម៉ាស ក៏ដូចជាទាហាននៃកងកម្លាំងការពារអ៊ីស្រាអែល និងមន្ត្រីរដ្ឋាភិបាល អ៊ីស្រាអែលផងដែរ។
លោកក៏គ្រោង នឹងចុះទៅមើលអ្វីដែលហៅថា តំបន់ដែនដីហ្កាហ្សា នៅប្រទេសអ៊ីស្រាអែលភាគខាងត្បូងនេះបើយោងតាមគម្រោងនៃការធ្វើដំណើរដែលបានចែករំលែកជាមួយសារព័ត៌មានCNN។