បារាំង ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំង បានព្រមានថា ទឹកជំនន់ដែលបានវាយប្រហារតំបន់ភាគខាងជើងប្រទេសបារាំងក្នុងសប្តាហ៍នេះ ដោយសារតែភ្លៀងធ្លាក់ខ្លាំង អាចនឹងកាន់តែធ្ងន់ធ្ងរខ្លាំងនៅយប់នេះ ។
ទីភ្នាក់ងារព្យាករណ៍ឧតុនិយមបារាំង បានដាក់តំបន់ Pas de Calais ស្ថិតក្នុងការប្រកាសអាសន្នកម្រិតពណ៌ក្រហម សម្រាប់ភ្លៀងធ្លាក់ និងទឹកជំនន់ ។
ទឹកជំនន់ដែលបានចាប់ផ្តើមកាលពីដើមសប្តាហ៍នេះ បានកាត់ផ្តាច់ផ្លូវថ្នល់ និងជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋនៅតាមភូមិដ្ឋានជាច្រើននៅតំបន់ភាគខាងជើង ក្នុងនោះក្រុមអាជ្ញាធរ បានបិទសាលារៀន ។
នៅជិតទីក្រុង Arques សេវាកម្មជួយសង្រ្គោះ បានព្យាយាមបូមទឹកចេញពីទន្លេ Aa ចូលទៅព្រែកជីក ដើម្បីជួយធ្វើឲ្យកម្រិតទឹកស្រកចុះ ។
លោក Gerald Darmaninគឺជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំង និយាយថា វាអាចទៅរួចដែលយប់នេះនឹងគ្រោះថ្នាក់ ឬប្រហែលជាគ្រោះថ្នាក់ខ្លាំងជាងអ្វីដែលពួកយើងបានមើលឃើញក្នុងសប្តាហ៍នេះ ហេតុដូច្នេះហើយពួកគេត្រូវតែប្រុងប្រយ័ត្ន ពួកគេត្រូវនិយាយប្រាប់សេវាកម្មជួយសង្រ្គោះពីមនុស្សងាយរងគ្រោះ ហើយនិងចាត់វិធានការនៅក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ ៕

