ភ្នំពេញ ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិទាំងអស់ ត្រូវមានភាពស្មោះត្រង់នឹងវិជ្ជាជីវៈ សីលធម៌ និងសេចក្តីថ្លៃថ្នូរជាប់ជាប្រចាំ និងត្រូវចូលរួមការពារសន្តិសុខជូនជាតិ និងប្រជាពរដ្ឋឱ្យបានល្អ ត្រូវធ្វើខ្លួនជាខ្ន ងបង្អែកសម្រាប់ប្រជាពលរដ្ឋប្រកបដោយភាពកក់ក្តៅ។
ថ្លែងនៅក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូននាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ នារសៀលថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០២៣នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត បានមានប្រសាសន៍ថា មន្ត្រីដែលមានសីលធម៌ និងសេចក្តីថ្លៃថ្នូរ ទៅទីណាកន្លែងណាក៏មិនខ្វះញ្ញាតិ និងមិនខ្វះគេគោរពរា ប់អានដែរ។ ឯកឧត្តមនាយឧត្តមសេនីយ៍ក៏បានរម្លឹកថា ក្រសួងមហាផ្ទៃក៏មានតួនាទីភារកិច្ចសំខាន់ក្នុងការងារ បង្ក្រាប និងទប់ស្កាត់បញ្ហាគ្រឿងញៀន ដូច្នេះមន្ត្រីនគរបាលជាតិទាំងអស់ ដែលជាអ្នកអនុវត្តច្បាប់ ត្រូវតែយកចិត្តទុកដាក់ដោះស្រាយជាមួយបញ្ហាគ្រឿងញៀននេះឱ្យបានជាដាច់ខាត ដើម្បីធ្វើយ៉ា ងណាពង្រឹងនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យកាន់តែមានភាពល្អប្រសើរ ជាពិ សេសការពារឱ្យបានដាច់ខាតចំពោះសន្តិភាពដែលប្រទេសកម្ពុជាកំពុងមាន ដើម្បីបង្ហាញឱ្យឃើញពីសន្តិសុខ និងសន្តិភាពនៅក្នុងកម្ពុជាទៅដល់វិនិយោគិនបរទេសនានា ដើម្បីកៀងគរវិនិយោគិនទាំងអស់នោះ មកបណ្តាក់ទុននៅប្រទេសកម្ពុជា។
ឯកឧត្ដមអគ្គស្នងការបានសង្កត់ធ្ងន់ថា មន្ត្រីនគរបាលជាតិ ត្រូវរៀបចំនូវផែនការការពារ ថែរក្សាសន្តិសុខក្នុងព្រឹត្តិការណ៍បុណ្យអុំទូកខាងមុខឱ្យបានគ្រប់គោលដៅ ធ្វើយ៉ាងណាធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ និងជាពិសេស ជាការរំពឹងទុកចំពោះទេសចរណ៍បរទេស និងមានការហូរចូលមកកាន់ប្រទេសកម្ពុជា ដូច្នេះសមត្ថកិច្ចនគរបាលជាតិ មានតួនាទីភារកិច្ចសំខាន់ក្នុងការការពារសន្តិសុខ និងធានាការអនុវត្តច្បាប់ឱ្យបានហ្មត់ចត់។ ក្រៅពីនេះក៏ត្រូវទទួលលខុសត្រូវឱ្យបានខ្ពស់លើការងារប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រប់ប្រភេទ ជាពិសសេបទល្មើសបច្ចេកវិទ្យា ដែល ជាបទល្មើសមានភាពស្មុគស្មាញ៕ ដោយ៖ បាន ចក់












