អ៊ីស្រាអែល កែប្រែបន្ថយចំនួនអ្នកស្លាប់ ខណៈការវាយប្រហារដ៏ឃោរឃៅធ្លាក់លើមន្ទីរពេទ្យ និងសាលារៀន នៅហ្កាហ្សា

2023/11/11 04:06:29 pm        151

ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃសុក្រ បានកែប្រែបន្ថយចំនួនអ្នកស្លាប់ក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីខែមុន មកនៅត្រឹមប្រមាណ ១.២០០នាក់ ខណៈប្រទេសនេះ បន្តការវាយលុករបស់ខ្លួនទៅលើតំបន់ហ្កាហ្សា ដោយបង្ខំឱ្យពលរដ្ឋប៉ាឡេស្ទីនរាប់ពាន់នាក់ ភៀសខ្លួនទៅភាគខាងត្បូងដើម្បីគេចចេញពីការបំផ្លាញនៅក្នុងទីក្រុង។

អ្នកនាំពាក្យក្រសួងការបរទេសលោក Lior Haiat បាននិយាយថា ចំនួនថ្មី បន្ថយចុះពី ១.៤០០នាក់ គឺជាការប៉ាន់ប្រមាណធ្វើបច្ចុប្បន្នភាព។

ទន្ទឹមនឹងនេះ ប៉ាឡេស្ទីន បានរាយការណ៍ថា មានការវាយប្រហារយ៉ាងឃោឃៅទៅលើមន្ទីរពេទ្យ Al-Shifa និងសាលារៀន Al-Buraq ក្នុងទីក្រុងតំបន់ហ្កាហ្សា ព្រមទាំងការវាយឆ្មក់បាញ់ទៅលើមន្ទីរពេទ្យ Al-Quds ផងដែរ។

កងទ័ពអ៊ីស្រាអែល បានចោទប្រកាន់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីនដដែលៗថា ក្រុមនេះបានប្រើប្រាស់មន្ទីរពេទ្យ ជាពិសេសមន្ទីរពេទ្យ Al-Shifa ជាមណ្ឌលទីបញ្ជាការ និងជាកន្លែងលាក់ខ្លួន។ ប៉ុន្តែ អាជ្ញាធរក្រុមហាម៉ាស បានច្រានចោលការចោទប្រកាន់នេះ។

លោក Abu Mohammad អាយុ ៣២ ឆ្នាំ ស្ថិតក្នុងចំណោមអ្នកដែលកំពុងស្វែងរកការជ្រកកោននៅមន្ទីរពេទ្យ បាននិយាយថា «គ្មានកន្លែងសុវត្ថិភាពនៅសល់នោះទេ កងទ័ពបានវាយលុកលើមន្ទីរពេទ្យ Al-Shifa ខ្ញុំមិនដឹងថាត្រូវធ្វើដូចម្តេចទេ»។

នាយកមន្ទីពេទ្យ Al-Shifa និងរដ្ឋាភិបាលក្រុមហាម៉ាស់នៅហ្កាហ្សា បានរាយការណ៍ថាមានអ្នកស្លាប់ចំនួន ១៣ នាក់ ដែលបានដាក់កំហុសលើកងកម្លាំងអ៊ីស្រាអែលសម្រាប់ការវាយប្រហារលើមន្ទីរពេទ្យ។ លោក បាននិយាយថា មន្ទីរពេទ្យបានទទួលសាកសពមនុស្ស ៥០ នាក់ផ្សេងទៀត ដែលបានស្លាប់ក្នុងការវាយប្រហារលើសាលារៀន Al-Buraq នៅទីក្រុងតំបន់ហ្កាហ្សា។

ការប្រយុទ្ធគ្នាខ្លាំង កំពុងផ្ទុះឡើងរាលដាលនៅជិតមន្ទីរពេទ្យ Al-Shifa ដោយអ៊ីស្រាអែល និយាយថា ខ្លួនបានសម្លាប់ក្រុមសកម្មប្រយុទ្ធរាប់សិបនាក់ និងបានបំផ្លាញផ្លូវរូងក្រោមដី ដែលជាទីតាំងសំខាន់នៃសមត្ថភាពប្រយុទ្ធរបស់ក្រុមហាម៉ាស។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm