នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២៣ នេះ ព្រះចៅអធិការវត្តស្វាយរមៀត បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានរៀបចំពិធីប្រណាំងទូកប្រពៃណី នៅបារាយណ៍ទឹកថ្លា ដើម្បីអបអរសាទរបុណ្យកឋិនទានសាមគ្គី និងដើម្បីរំឭកមនុស្សឱ្យចេះ ថែរក្សាការពារទឹកដីឱ្យចេះស្រឡាញ់គោរពព្រះធរណីគង្គា គឺទឹកដី និងឲ្យចូលរួមសម្អាតបរិស្ថានឱ្យបានស្អាតល្អ ឈ្មោះថា ព្រះធរណីគង្គា។
ពិធីប្រណាំងទូកប្រពៃណីនេះ ធ្វើឡើងចំនួន២ថ្ងៃចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២៣ ដែលមានទូកចូលរួមប្រណាំងចំនួន ១៧ គូ (ទូកនារី ៣ទូក) ហើយមានកីឡាករចំណុះក្នុងមួយទូក ៦ នាក់ ក្នុងនោះ ក៏មានកីឡាករប្រណាំងចានដែក ចំនួន ១០គូ ស្មើនឹង ២០នាក់ទៀត។ សរុបកីឡាករ ការិនីទាំងអស់ មានចំនួន ២៣៦ រូប។
ពិធីប្រកបដោយភាពមហោឡារិក និងអធិកអធម ក៏មានអមដោយពិធីបណ្តែតប្រទីបសំពះព្រះខែ និងអកអំបុកផងដែរ ដែលមានជាប់ទាក់ទងនឹងព្រះពុទ្ធសាសនា គឺដើម្បីគោរពបូជាចំពោះព្រះចង្កូមកែវរបស់ព្រះសម្មាសម្ពុទ្ធនៅភុជង្គនាគផង និង ដើម្បីរំឭកដល់ទន្សាយព្រះពោធិសត្វ សសបណ្ឌិតផង។ ការប្រារព្ធពិធីនេះនឹងពិធីនានារបស់ខ្មែរសុទ្ធតែបញ្ជាក់ពីការដឹងគុណបុព្វបុរសដែលពូជខ្មែរអ្នកសាងអង្គរជាវប្បធម៌ដ៏ថ្លៃថ្លៃរបស់ខ្មែរ៕







