កម្ពុជា-បារាំងប្រារព្ធពិធីឧទ្ទិសដល់ទាហានកម្ពុជា ដែលបានស្លាប់ ក្នុងសម័យសង្រ្គាមលោកលើកទី១

2023/11/11 06:27:16 pm        239

ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្កាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ហ្សាក់ បឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញដាក់ក្រឡោនផ្កា និងប្រារព្ធពិធីនៃការចុះហត្ថលេខាបញ្ចប់សង្រ្គាមលោកលើកទី១ និងធ្វើពិធីឧទ្ទិសដល់ទាហានកម្ពុជា ដែលបាន​អនិច្ចកម្ម​ក្នុងសម័យសង្រ្គាមលោកលើកទី១។

លោក ហ្សាក់ បឺឡេ បានថ្លែងថា នៅថ្ងៃទី១១ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ស្ថានទូតបារាំងប្រចាំ​នៅកម្ពុជាបានរៀបចំពិធីរំលឹកខួបនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលបាននាំទៅដល់ការបញ្ចប់សង្គ្រាមលោកលើកទី១។

ពិធីនេះក៏ត្រូវបានប្រារព្ធធ្វើឡើងមួយផ្នែកនៅវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី១ និងមួយផ្នែកទៀតនៅក្នុងបរិវេណស្ថានទូតបារាំងដើម្បីអបអរជ័យជម្នះសន្តិភាព និង​ឧទ្ទិស​ដល់អ្នកដែលបានពលីសម្រាប់ប្រទេសបារាំង។

លោកឯកអគ្គរដ្ឋទូតបានបន្តទៀតថា កិច្ចព្រមព្រៀងខាងលើបានបញ្ចប់សង្គ្រាមលោកលើកទី១ ដែលបានបណ្តាលឲ្យប្រទេសបារាំងបាត់បង់ជីវិតទាហានមួយលានបួនសែននាក់ និងមានអ្នករបួស និងពិការច្រើនជាងនេះ៤ដង ហើយបង្កឱ្យជនស៊ីវិល៣សែននាក់រងគ្រោះ។ សរុបសង្គ្រាមលោកលើកទី១ បានបណ្តាលឱ្យបាត់បង់ជីវិតមនុស្ស១០លាននាក់ ឬ១៨លាននាក់បើរាប់ទាំងជនស៊ីវិល។ សង្គ្រាមនេះបានបន្សល់ទុកនូវការ​បំផ្លិចបំផ្លាញ​យ៉ាងច្រើននៅតាមតំបន់ប្រឈមមុខដាក់គ្នា។

លោក ហ្សាក់ បឺឡេ បានឲ្យដឹងផងដែរថា​ ជនជាតិកម្ពុជាចំនួន១៥១នាក់ បានបាត់បង់ជីវិត​ក្នុងអំឡុងសង្គ្រាមលោកលើកទី១។ នៅឆ្នាំនេះជាមួយការដាក់បាច់ផ្កានៅខាងមុខវិមាននេះ ស្ថានទូតបារាំង សូម​ឧទ្ទិស​ជាពិសេសដល់យុទ្ធជនកម្ពុជា ដែលបានប្រយុទ្ធនៅ​ក្នុងសង្គ្រាមលោកលើកទី១ជាមួយយុទ្ធមិត្តបារាំង។

សូមបញ្ជាក់ថា កម្ពុជានិងបារាំង​បានធ្វើវិមាន​រំលឹក​ដល់អ្នកដែលបានធ្វើអនិច្ចកម្ម​ក្នុងអំឡុង​សង្គ្រាមលោកលើកទី១ ឬហៅថា«រូបពីរ» ​កាលពីឆ្នាំ១៩២៥ ប៉ុន្តែត្រូវបានកម្ទេចចោល​ដោយពួកខ្មែរក្រហម កាលពីឆ្នាំ១៩៧៦ ហើយត្រូវបានសាងសង់​ឡើងវិញ និង​សម្ពោធ​ដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី១៤ ខែ កក្កដា កន្លងទៅ តាមគំនិត​ផ្តួចផ្តើម​របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ វិមាននេះស្ថិតនៅទីតាំងតូចមួយនៅចំពីមុខស្ថានទូតបារាំង ខណៈការធ្វើនូវវិមាននេះ ​ដោយ​ឆ្លុះបញ្ចាំង​ឱ្យឃើញយ៉ាងច្បាស់នូវមិត្តភាពបារាំង-កម្ពុជា៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        97
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        203
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        184

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm