ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាខ្មូត អាបាស (Mahmoud Abbas) បាននិយាយកាលពីថ្ងៃសុក្រថា អាជ្ញាធរប៉ាឡេស្ទីន អាចដើរតួនាទីក្នុងការគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីប ក្នុងលក្ខខណ្ឌថា មានដំណោះស្រាយនយោបាយពេញលេញ ដែលគ្របដណ្តប់តំបន់វេសបែងដែលគ្រប់គ្រងដោយអ៊ីស្រាអែលផងដែរ។

ជាមួយនឹងកងកម្លាំងអ៊ីស្រាអែលឥឡូវនេះ ចូលទៅក្នុងតំបន់ហ្កាហ្សា ប្រហែលពីរសប្តាហ៍ បន្ទាប់ពីការចាប់ផ្តើមប្រតិបត្តិការជើងគោក ដើម្បីបំផ្លាញចលនាឥស្លាមហាម៉ាស មានការរំពឹងទុកកាន់តែខ្លាំងឡើងអំពីអ្វីដែលអនាគត អាចនឹងទៅជាយ៉ាងណា បន្ទាប់ពីការប្រយុទ្ធគ្នា បានបញ្ចប់។
សហរដ្ឋអាមេរិក បាននិយាយថា ប៉ាឡេស្ទីន គួរតែគ្រប់គ្រងតំបន់ហ្កាហ្សា បន្ទាប់ពីសង្គ្រាម ប៉ុន្តែរបៀបដែលវានឹងដំណើរការ នៅក្នុងការអនុវត្ត នៅតែបើកចំហ។

លោកអាបាស បាននិយាយថា លោក បានចាត់ទុកអ៊ីស្រាអែលទទួលខុសត្រូវទាំងស្រុងចំពោះព្រឹត្តិការណ៍នៅក្នុងតំបន់ហ្កាហ្សា ដែលបានទទួលរងនូវការទម្លាក់គ្រាប់បែករយៈពេលមួយសប្តាហ៍ ដែលបានសម្លាប់មនុស្សជាង ១១.០០នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន។ ការវាយប្រហារតាម អាកាស និងតាមផ្លូវគោក ធ្វើឡើង បន្ទាប់ពីការវាយប្រហារដោយខ្មាន់កាំភ្លើងក្រុមហាម៉ាសពីតំបន់ហ្កាហ្សាកាលពីថ្ងៃទី៧ ខែតុលា ដែលអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃសុក្រថា មនុស្សប្រហែល ១.២០០ នាក់ត្រូវបានសម្លាប់ ដែលជាការកែប្រែធ្លាក់ចុះពីការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលមុន ដែលមានចំនួន ១.៤០០នាក់។