កូរ៉េខាងត្បូង៖ សារព័ត៌មានក្នុងស្រុកបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៩នាក់បានស្លាប់បន្ទាប់ពីអគារកម្ពស់ ៥ជាន់មួយខ្នងកំពុងត្រូវបានកម្ទេចចោល ក្នុងប្រទេសកូរ៉េខាងត្បូងបានដួលរំលំដោយខ្ទាតបំណែកលើរថយន្តក្រុងមួយគ្រឿង។

មនុស្ស ៨នាក់បានរងរបួសក្នុងហេតុការណ៍ផ្ដួលរំលំអគារ ដែលបានកើតឡើងនៅក្នុងភាគខាងត្បូងទីក្រុងក្វាងជូ (Gwangju)។ ទីភ្នាក់ងារពន្លត់អគ្គិភ័យជាតិបាននិយាយថា រថយន្តក្រុងដឹកមនុស្ស ១៧នាក់ និងបានឈប់ចតនៅលើផ្លូវក្បែរអគារនោះ។ គេពុំទាន់បានដឹងច្បាស់នៅឡើយទេពីមូលហេតុនៃការដួលរំលំនេះ ហើយកិច្ចខិតខំប្រឹងប្រែងស្វែងរកនៅកំពុងបន្តធ្វើ ដើម្បីរុករកអ្នកនៅមានជីវិតដែលបានជាប់ក្រោមកម្ទេចថ្ម។

ទីភ្នាក់ងារសារព័ត៌មាន Yonhap បាននិយាយថា ទីភ្នាក់ងារពន្លត់អគ្គិភ័យមិនបាននិយាយទេថា តើមនុស្ស ៨នាក់ដែលរងរបួសនោះនៅក្នុងរថយន្តក្រុង ឬនៅក្នុងអគារ។ គេមិនបានដឹងភ្លាមៗទេថា តើមានមនុស្សនៅខាងក្នុងអគារ ឬអត់នៅពេលដែលបាក់រលំនោះ៕
អត្ថបទ៖ សុខមាន