ប្រធានាធិបតីបារាំងលោក Emmanuel Macron បានថ្លែងប្រាប់សារព័ត៌មាន BBCថា អ៊ីស្រាអែល ត្រូវតែបញ្ឈប់ការសម្លាប់ទារក និងស្ត្រី នៅតំបន់ហ្កហ្សា។

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខ នៅឯវិមាន Élysée លោក បាននិយាយថា «គ្មានហេតុផល» សម្រាប់ការទម្លាក់គ្រាប់បែកនោះទេ ដោយនិយាយថា បទឈប់បាញ់នឹងផ្តល់ផលប្រយោជន៍ដល់អ៊ីស្រាអែល។
ខណៈពេលដែលទទួលស្គាល់សិទ្ធិរបស់អ៊ីស្រាអែល ក្នុងការការពារខ្លួន៖«យើងជំរុញឲ្យពួកគេបញ្ឈប់ការទម្លាក់គ្រាប់បែកនេះ»នៅក្នុងតំបន់ហ្កាហ្សា។

ប៉ុន្តែលោក ក៏បានសង្កត់ធ្ងន់ថា បារាំង «ថ្កោលទោសយ៉ាងច្បាស់លាស់» សកម្មភាព «ភេរវកម្ម»របស់ក្រុមហាម៉ាស។
ប្រទេសបារាំង ដូចជាអ៊ីស្រាអែល សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសលោកខាងលិចផ្សេងទៀត ចាត់ទុកក្រុមហាម៉ាស ជាអង្គការភេរវកម្ម។