មួយថ្ងៃបន្ទាប់ពីអ្នកស្រុកញូវដែលី ដកដង្ហើមធូរស្បើយ បន្ទាប់ពីភ្លៀងធ្លាក់មួយរំពេច ដែលបណ្តាលឲ្យមានខ្យល់អាកាសកាន់តែល្អ នៅក្នុងរដ្ឋធានីឥណ្ឌា អ័ព្ទត្រូវបានគេឃើញនៅតាមផ្នែកជាច្រើននៃទីក្រុងនៅថ្ងៃសៅរ៍ (ទី១១ វិច្ឆិកា) នៅមុនថ្ងៃបុណ្យ Diwali ដែលជាពិធីបុណ្យពន្លឺរបស់សាសនាហិណ្ឌូ។

ទីភ្នាក់ងារត្រួតពិនិត្យគុណភាពខ្យល់ និងព្យាករណ៍អាកាសធាតុ (SAFAR) បានកត់ត្រាគុណភាពខ្យល់ថា «អន់» នៅថ្ងៃសៅរ៍នេះ ជាមួយនឹងកម្រិត PM-១០ នៅ ១៤៤ និង PM២,នៅ ៩១។
គុណភាពខ្យល់ នៅទីក្រុងដែលី គឺ ២០១ ខណៈដែលអ្វីដែលលើសពី ៦០ ត្រូវបានចាត់ទុកថា មិនល្អ នេះបើយោងទៅតាមSAFAR។

រដ្ឋាភិបាលក្នុងតំបន់នៃទីក្រុងដែលី មានប្រជាជនចំនួន ២០លាននាក់ ដែលលាតសន្ធឹងលើផ្ទៃដីប្រហែល ១.៥០០គីឡូម៉ែត្រការ៉េ (៥៧៩ម៉ាយការ៉េ) បានបិទសាលារៀនទាំងអស់ និងបញ្ឈប់សកម្មភាពសាងសង់កាលពីដើមសប្តាហ៍នេះ ដើម្បីទប់ស្កាត់ការបំពុលបរិយាកាស។