
កងពលតូច Izz el-Deen al-Qassam ដែលជាក្រុមប្រដាប់អាវុធរបស់ក្រុមជីវពលហាម៉ាស់ បាននិយាយកាលពីថ្ងៃសៅរ៍ថា ពួកគេបានបំផ្លិចបំផ្លាញទាំងស្រុង ឬដោយអន្លើរ គោលដៅយោធាអ៊ីស្រាអែលជាង ១៦០កន្លែង នៅតំបន់ហ្គាហ្សា រួមទាំងរថយន្តជាង ២៥គ្រឿង នៅក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយនេះ ។
លោក Abu Ubaida គឺជាអ្នកនាំពាក្យរបស់កងពលតូច Izz el-Deen al-Qassam និយាយថា ការប្រឈមដាក់គ្នាគឺមិនស្មើគ្នានោះទេ ប៉ុន្តែវាបានធ្វើឲ្យភ័យខ្លាចដល់កងកម្លាំងខ្លាំងបំផុតនៅក្នុងតំបន់ ។
លោកបន្តថា បច្ចុប្បន្នពួកយើងបានបំផ្លិចបំផ្លាញរថយន្តកងទ័ពហ្សាអឺនជាង ១៦០គ្រឿង ចាប់តាំងពីការវាយលុកជើងគោករបស់កងទ័ពអ៊ីស្រាអែល ។
ខណៈពេលនោះដែរ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បាននិយាយថា អាជ្ញាធរប៉ាឡេស្ទីន អាចដើរតួនាទីក្នុងការគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីប ក្នុងលក្ខខណ្ឌថា មានដំណោះស្រាយនយោបាយពេញលេញ ដែលគ្របដណ្តប់តំបន់វ៉េសបែងដែលគ្រប់គ្រងដោយអ៊ីស្រាអែលផងដែរ ៕