
ក្រុមអ្នកស្ម័គ្រចិត្តនិយាយថា សាកសពពុំមានអត្តសញ្ញាណ ត្រូវបានបញ្ចុះនៅក្នុងផ្នូរទ្រង់ទ្រាយធំនៅទីក្រុងហ្គាហ្សា កាលពីថ្ងៃសៅរ៍ ស្របពេលដែលដំណើរការផ្តល់អត្តសញ្ញាណដល់ពួកគេ កាន់តែពិបាកខ្លំាងនោះ ។
សាកសពមួយចំនួន ត្រូវបានផ្តល់អត្តសញ្ញាណដោយក្រុមគ្រួសាររបស់ពួកគេ ប៉ុន្តែលោក Abu Omer គឺជាអ្នកស្ម័គ្រចិត្តប៉ាឡេស្ទីនមួយរូបនិយាយថា ក្នុងករណីខ្លះ ការផ្តល់អត្តសញ្ញាណសាកសព ជួបការលំបាកខ្លាំង ។ ក្រុមស្ម័គ្រចិត្ត បានចុះបញ្ជីសាកសពជាមួយនឹងចំនួនលេខ ហើយទ្រព្យសម្បត្តិរបស់ពួកគេ អាចជួយផ្តល់អត្តសញ្ញាណនៅពេលក្រោយ ។
ជាធម្មតាសាកសពបន្តតម្កល់រយៈពេល ៣ថ្ងៃនៅសាលតម្កល់សព ហើយក្រោយមកនឹងត្រូវយកទៅបញ្ចុះនៅក្នុងផ្នូរទ្រង់ទ្រាយធំ ជិតមន្ទីរពេទ្យឥណ្ឌូនេស៊ី ។
អ៊ីស្រាអែល សន្យាថានឹងធ្វើឲ្យក្រុមហាម៉ាស់ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្រ្ទី រលាយសាបសូន្យ ក្រោយការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលាលើតំបន់ភាគខាងត្បូងអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សជាង ១.២០០នាក់ ហើយនិងចាប់ចំណាប់ថ្នូរជាង ២៤០នាក់។
អ៊ីស្រាអែល បានបើកការប្រហារលើតំបន់ហ្គាហ្សា ដែលជាដែនដីបិទច្រក ពីលើអាកាស ជើងគោក និងឡោមព័ទ្ធតំបន់មួយនេះ ៕