ក្លិប​អង់គ្លេស​ទាំង ៦ យល់ព្រម​ទទួល​ការ​ពិន័យ​ពី​ការចូលរួម​បង្កើត​ពាន European Super League

2021/06/10 06:00:05 pm        90

​បាល់ទាត់៖ ក្លិប​បាល់ទាត់​ទាំង ៦ របស់​អង់គ្លេស​បាន​យល់ព្រម​ទទួលពិន័យ​ ពី​ការចូលរួម​បង្កើតពាន European Super League កាលពី​ខែមេសា​។ ​នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា​មាន​សេចក្តីប្រកាស​មួយ​ថា ​ក្លឹប​កំពូលៗ​ចំនួន ១២ របស់​អឺរ៉ុប​បាន​យល់ព្រម​ផ្តាច់​ខ្លួន​ចេញពី UEFA និង​បង្កើត​លី​គ​ថ្មី​ដែល​មាន​ឈ្មោះថា European Super League។

ក្រុម Manchester United, Man City, Liverpool, Chelsea, Tottenham Hotspur និង Arsenal សុទ្ធតែ​មានឈ្មោះ​ជាស​មា​ជិក ​បូករួម​ជាមួយ​ក្លិប​បីនៅ​អ៊ីតាលី និង​បី​នៅ​អេ​ស្ប៉ា​ញ​។​ ​ភ្លាមៗ​នោះដែរ ប្រតិកម្ម​ក៏​កើតមានឡើង​ខ្លាំងខ្លា​ផងដែរ និង​មានការ​ថ្កោលទោស​ពី UEFA ក៏ដូចជា​នាយករដ្ឋមន្ត្រីអង់គ្លេស ​លោក Boris Johnson ជាពិសេស​គឺ​បាតុកម្ម​ប្រឆាំង​ពី​អ្នកគាំទ្រ​នៃ​ក្លិប​នីមួយៗ​។ ​ក្រោយពី​រង​សំពាធ​ខ្លាំង តោ​ខៀវ Chelsea ជា​ក្រុមទី១ ដែល​បាន​ចាកចេញ​ ហើយ​ក្លិប​អង់គ្លេស​ចំនួន ៥ ផ្សេងទៀត​ក៏​ដើរ​តាម​ក្រោយ ដោយ​គិត​ត្រឹម​ពេលនេះ​មានតែ Real Madrid, Barcelona និង Juventus ទេ​ដែល​មិនទាន់​ចាកចេញ​។​

​បើតាម​ការ​អោយដឹងពី​សារព័ត៌មាន SkySports ថា ក្លិប​ទាំង ៦ របស់​អង់គ្លេស​នឹង​ត្រូវ​រង​ពិន័យ ២០លាន​ផោន​រួមគ្នា ពោលគឺ​មួយ​ក្លិប​ត្រូវ​ពិន័យ​ជាង ៣លាន​ផោន​។ ​​រំលឹកថា ​ប្រធាន​ក្លឹប Real Madrid លោក Florentino Perez គឺជា​អ្នក​ផ្ដួចផ្ដើម​បង្កើត​ពានរង្វាន់​នេះ​ឡើង​ ហើយ​លោក​បាន​និយាយថា ​ក្លិប​ផ្សេងៗ​ដែល​ដកខ្លួន​នោះ មិនអាច​ដើរចេញ​ដោយ​ស្រួលៗ​បែបនេះ​ឡើយ ព្រោះ​ពួកគេ​សុទ្ធតែ​ត្រូវបាន​ចង​ដោយ​កិច្ចសន្យា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm