ឯកឧត្តម ហ៊ុន ម៉ានិត ជួបសំណេះសំណាល និងប្រគល់អំណោយរបស់សម្ដេចតេជោ ជូនកងពលលេខ១៤

2023/11/13 03:34:53 pm        463

ខេត្តពោធិ៍សាត់ ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរង នៃបញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ នៅថ្ងៃ​ទី១៣ ខែវិចិ្ឆកា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និង​ប្រគល់​អាវ​រងារ ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូននាយទាហាន នាយទាហានរង និងពលទាហាន នៅ​កង​ពលតូចអន្តរាគមន៍លេខ១៤ ដែលឈរជើងនៅចំណុចភ្នំបាយឃ្លះក្នុងឃុំត្នោតជុំ ស្រុកក្រគរ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានពាំនាំមតិផ្តាំផ្ញើសួរសុខទុក្ខ ពី​សំណាក់​សម្តេចតេជោ និងសម្តេចកត្តិបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ និង​អគ្គ​បញ្ជាការ ជូនដល់បងប្អូនកងទ័ពយើង និងក្រុមគ្រួសារផងដែរ។ គ្រប់កាលៈទេសៈ ថ្នាក់ដឹកនាំ​យើង​តែង​តែ​យកចិត្តទុក្ខដាក់ពីសុខទុក្ខ ជីវភាព របស់បងប្អូន និងក្រុមគ្រួសារ​។

ឯកឧត្តម បានថ្លែងបន្តថា សន្តិភាព មានភាពផុយស្រួយណាស់ ដែលអាចបាត់បង់គ្រប់ពេលវេលា ដូច​នេះ​យើងដាច់ខាតប្តេជ្ញាត្រូវការពារថែរក្សាសន្តិភាពឱ្យខានតែបាន ការពារបូរណភាពទឹកដី និង​ប្រជាជន។ កន្លងទៅបងប្អូនប្រជាពលរដ្ឋយើង បានយល់ច្បាស់ពីតម្លៃសន្តិភាព ដោយ​បាន​ទទួល​ស្គាល់ និងផ្តល់យុត្តិធម៌ តាមរយៈការបោះឆ្នោតគាំទ្រ ដ៏ច្រើនលើស​លប់​ជូន​គណបក្ស​ប្រជាជន ដើម្បី​បន្តការដឹកនាំរាជរដ្ឋាភិបាល។

ក្នុងនោះដែរ ឯកឧត្តម សូមបងប្អូនកងទ័ពរបស់យើង ត្រូវអនុវត្តតួនាទី ភារកិច្ច ឱ្យបានម៉ត់ចត់ ម៉ឺងម៉ាត់ ច្បាស់លាស់ និងចូលរួមគាំទ្រលើកំណែទម្រង់លើវិស័យយោធា កងយោធពល​ខេមរ​ភូមិន្ទ និងទំនើបកម្មយោធា ឱ្យកាន់តែរីកចម្រើន រឹងមាំ បង្កើនកិត្យានុភាពលើឆាកអន្តរជាតិ និង​បង្កើន​សមត្ថភាពកងទ័ព ទប់ស្កាត់បដិវត្តពណ៌ ឧក្រិដ្ឋកម្មឆ្លងដែន និងទប់ស្កាត់សកម្មភាពនានា ដែល​អាចជះឥទ្ធិពលដល់សន្តិភាព ស្ថិរភាពទាំងក្នុងប្រទេស និងតំបន់ ប្រកបដោយប្រសិទ្ធភាព និង​គុណភាព។ ជាពិសេសការចូលរួមគាំទ្ររបស់កងទ័ព ទៅលើកំណែទម្រង់ គឺផ្តល់​ផល​ប្រយោជន៍​ដល់​ប្រទេសជាតិនិយាយជារួម និងចូលរួមជួយ​លើក​ស្ទួយ​ដល់​ជីវភាព​របស់​កង​ទ័ព​យើង និយាយដោយឡែក។ ហើយ ឯកឧត្តមសូម សម្តែងការអរគុណ និងកោត​សរសើរ​ដល់​បង​ប្អូន​កង​ទ័ព​របស់យើងទាំងអស់ ដែល តែងតែសកម្មចូលរួមជាមួយកម្លាំងផ្សេងៗទៀត ក្នុង​សកម្មភាព​សង្គមផ្សេងៗ និងជួយសង្គ្រោះប្រជាជន ពេលជួបគ្រោះមហន្តរាយជាដើម ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm