កងកម្លាំងប្រតិបត្តិការពិសេសអាមេរិក ៥នាក់ បានស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ​នៅសមុទ្រមេឌីទែរ៉ាណេ

2023/11/13 04:04:58 pm        147

ក្រុមមន្ត្រីអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យ (១២ វិច្ឆិកា) ថា កងកម្លាំង​ប្រតិបត្តិការ​ពិសេស​របស់​អាមេរិក ៥នាក់ បានស្លាប់កាលពីថ្ងៃសុក្រ (១០ វិច្ឆិកា) នៅពេលដែល​ឧទ្ធម្ភាគចក្រ​របស់​ពួក​គេ​បានធ្លាក់ចូលទៅក្នុងសមុទ្រមេឌីទែរ៉ាណេ អំឡុងពេលបេសកកម្មហ្វឹកហាត់។

ទី​បញ្ជាការដ្ឋានអាមេរិក-អឺរ៉ុប បាននិយាយថា ប្រតិបត្តិការស្វែងរក និងជួយ​សង្គ្រោះ​ត្រូវ​បាន​ចាប់​ផ្តើម​ភ្លាមៗ​បន្ទាប់ពីហេតុការណ៍ធ្លាក់នេះ ហើយការស៊ើបអង្កេត​លើ​មូល​ហេតុ​របស់​ឧបទ្ទវហេ​តុ​នេះ​កំពុង​ដំណើរការ។

ក្រុមទាហានដែលជិះលើឧទ្ធម្ភាគចក្រនោះជាបុគ្គលិកប្រតិបត្តិការពិសេសរបស់កងទ័ពអាមេរិក នេះ​បើយោងតាមមន្ត្រីអាមេរិកពីររូប ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

សហរដ្ឋអាមេរិកបានដាក់ពង្រាយនាវាផ្ទុកយន្តហោះពីរគ្រឿងគឺ នាវា ហ្វដ (Ford) និងនាវា អ៊ីសេន​ហូវើ (Eisenhower) រួមជាមួយនឹងនាវាគាំទ្រ និង​យន្ត​ហោះ​រាប់​សិប​គ្រឿង​ទៅ​កាន់​សមុទ្រ​មេឌីទែរ៉ាណេ ភាគខាងកើត ចាប់តាំងពីការវាយប្រហាររបស់ក្រុមសកម្មប្រយយុទ្ធហាម៉ាស កាល​ពីថ្ងៃទី ៧ ខែតុលា លើអ៊ីស្រាអែល ដើម្បីដើរ​តួជា​អ្នក​រារាំង ដើម្បី​ធានា​ថា​ជម្លោះ​មិន​រីករាល​ដាល​។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៏ អស្ទីន (Lloyd Austin) បាន​សម្តែង​ការ​រំលែក​ទុក្ខ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ ចំពោះគ្រួសារសពផងដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        112
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        106
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm