មន្ទីរពេទ្យធំបំផុតនៅក្នុងតំបន់ហ្កាហ្សា លែងដំណើរការហើយ ខណៈមានការវាយលុកខ្លាំង​ពីអ៊ីស្រាអែល

2023/11/13 05:09:23 pm        178

ប្រមុខអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអាទិត្យថា មន្ទីរពេទ្យធំជាង​គេបំផុត​នៅ​ក្នុងតំបន់ហ្កាហ្សា លែងដំណើរការទៀតហើយ អ្នកស្លាប់ក្នុង​ចំណោម​អ្នក​ជំងឺ​កំពុង​កើន​ឡើង ខណៈការវាយលុករបស់អ៊ីស្រាអែលកំពុងបន្តដាក់គោលដៅលើក្រុមហាម៉ាស។   

យោងតាមបុគ្គលិកពេទ្យ មន្ទីរពេទ្យនៅភាគខាងជើងត្រូវបានឡោមព័ទ្ធរបស់ប៉ាឡេស្ទីន រួម​ទាំង​មន្ទី​រ​ពេទ្យអាល់ ស៊ីហ្វា (al-Shifa )ត្រូវបានបិទដោយកងកម្លាំងអ៊ីស្រាអែល និង​ស្ទើរ​តែ​មិន​អាច​មើល​ថែ​ទាំអ្នកដែលនៅខាងក្នុងបាន ដោយទារកទើបនឹងកើត ៣នាក់បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​ស៊ីហ្វា និងជាច្រើនទៀតដែលប្រឈមហានិភ័យពីការដាច់ចរន្តអគ្គិសនី ស្រប​ពេល​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាងខ្លាំងនៅក្បែរនោះ។    

អ៊ីស្រាអែលនិយាយថា ខ្លួនកំពុងវាយ​ប្រហារ​ដាក់​គោល​ដៅ​លើ​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស​ប៉ាឡេស្ទីន ដែលបានបើកការវាយប្រហារយ៉ាងសាហាវនៅភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ហើយនិយាយថាក្រុមនេះមានមជ្ឈមណ្ឌលបញ្ជានៅក្រោមដី និង​នៅ​ជិត​មន្ទីរ​ពេទ្យ​នានា​។ 

ប្រមុខ​អង្គការសុខភាពពិភពលោក លោក ថេត្រូសអាត់ថាណមហ្គេប្រ៊ីយេស៊ូស ( Tedros Adhanom Ghebreyesus) បាននិយាយថាអង្គការសុខភាពពិភពលោក អាច​និយាយ​ទៅ​កាន់​អ្នក​ជំនាញ​សុខភាពនៅមន្ទីរពេទ្យស៊ីហ្វា ដែលបានពណ៌នាអំពីស្ថានភាព ធ្ងន់ធ្ងរ និងគ្រោះថ្នាក់ ដោយ​មានការបាញ់ស្រោច និងការទម្លាក់គ្រាប់បែក បន្ថែមលើស្ថានភាពធ្ងន់ធ្ងររួចទៅហើយ។ 

លោក Tedros បានចូលរួមជាមួយមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិផ្សេងទៀត ដែល​អំពាវ​នាវ​ឱ្យ​មាន​បទ​ឈប់បាញ់ជាបន្ទាន់។

លោក និយាយថា ពិភពលោកមិនអាចនៅស្ងៀមទៀតទេ ខណៈមន្ទីរពេទ្យនានា ដែល​គួរ​តែ​ជា​ជម្រក​ប្រកប​ដោយសុវត្ថិភាព ត្រូវបានក្លាយជាកន្លែងមរណៈ ការបំផ្លិចបំផ្លាញ និង ភាព​ឣស់​សង្ឃឹម​៕

អត្ថបទដែលទាក់ទង

ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm