៩​ខែ​ឆ្នាំ​២០២០ បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៅ​ដែន​ជម្រកសត្វព្រៃ​-​ព្រៃ​ឡង់ បាន ៩៥៤ករណី

2021/04/27 09:59:58 am        30

​​ភ្នំពេញ៖ ក្រសួងបរិស្ថាន​ បានបង្ហាញ​របាយការណ៍​ នៃ​ការចុះ​ល្បាត​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៅ​ដែនជម្រក​សត្វព្រៃ​ព្រៃ​ឡង់​រយៈពេល ៩ ខែ​ឆ្នាំ​២០២០ នេះ​ឃើញថា ​ក្រុមមន្ត្រី​ឧទ្យានុ​រក្ស​បាន​បង្ក្រាប​បទល្មើស​ចំនួន ៩៥៤​ករណី នឹង​រឹបអូស​វត្ថុតាង​បានជា​ច្រើន​គ្រឿង​។

​រយៈពេល​៩​ខែ​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​ចុះ​ប្រតិបត្តិការ​ល្បាត​ចំនួន ១៨២៣លើក ក្នុងនោះ​បទល្មើស​ធនធានធម្មជាតិ​ចំនួន ៩៥៤ ករណី ត្រូវបាន​បង្ក្រាប ហើយ​បាន​កសាង និង​បញ្ជូន​សំណុំរឿង​ចំនួន ៤០ ករណី​ទៅ​តុលាការ ធ្វើការ​អប់រំ​ និង​ចុះកិច្ចសន្យា​បញ្ឈប់​សកម្មភាព​ចំនួន ៤២០ករណី និង​ពិន័យ​អន្តរការណ៍ ៤១ករណី​។

ក្នុង​ប្រតិបត្តិការ​នេ​ហ​ដែរ មន្ត្រី​ឧ​ទ្យា​នុ​រក្សាបាន​រឹបអូស​រណា​យន្ត​បាន​ចំនួន ៤៣៣គ្រឿង រថយន្ត​៩ គ្រឿង គោយន្ត​ចំនួន ​១០៦គ្រឿង និង​ម៉ូតូ ៤៦គ្រឿង រឹបអូស​ឈើ​ចំនួន ៣០៣ ម៉ែត្រគូប ដោះ​អន្ទាក់​បាន​ចំនួន ១៦៧៧អន្ទាក់ និង​ដកហូត​និង​រឹបអូស​កាំភ្លើង​កែច្នៃ​បាន​ចំនួន ១០៣គ្រឿង​។

​របាយការណ៍​ចេញផ្សាយ​នា​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០ បានបង្ហាញ​ថា​មាន​កត្តា​ផ្សេងៗ​ជាច្រើន​ដែល​ជំរុញ​ឱ្យមាន​បទល្មើស​ទាំង​នេះ​កើតឡើង​រួមមាន​៖ កត្ដា​ជីវភាព​របស់​ប្រជា​សហគមន៍ ដែល​ធ្លាប់តែ​ពឹង អាស្រ័យ ទៅលើ​ផល អនុផល​ព្រៃឈើ និង​ការទាក់ទាញ និង​ញុះញង់​ពី​សំណាក់​ក្រុម​ឈ្មួញ​ទុច្ចរិត គួបផ្សំ​នឹង​ចំនួន​មន្ដ្រី​ឧ​ទ្យា​នុ​រក្ស​ដែល​បាន​ឈរជើង​នៅក្នុង​តំបន់​នោះ ​នៅមានកម្រិត​នៅឡើយ​។​

​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន សង្កេតឃើញថា ​បទល្មើស​នៅ​តំបន់​មួយចំនួន​មានការ ថយចុះ ដោយសារ​តែមាន​កិច្ចសហការ​ស្អិតរ​មួ​ត​ជាមួយ​សហគមន៍​តំបន់ការពារធម្មជាតិ ការ​បង្កើត​ស្នាក់ការ​ល្បាត​ចល័ត ការរៀបចំ​ផែនការ​ល្បាត​បាន​ល្អិតល្អន់ និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​។ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ឯកឧត្តម នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា​នេះ​គឺជា​កិច្ចខិតខំ​ប្រឹង ប្រែង​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​សហគមន៍​នៃ​តំបន់ការពារធម្មជាតិ ក្នុងការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ក្នុង​តំបន់​ព្រៃ ឡង់​ឱ្យបាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខទៀត​។​

​ជាមួយគ្នានេះ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​រូបនេះ​ក៏បាន​លើកឡើងថា ទោះបី​ជាមាន​ការចុះ​ទប់ស្កាត់ និង​បង្ក្រាប​ទាំងយប់​ទាំង​ថ្ងៃ​ពី​សំណាក់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​និង​សមាជិក​នៃ​សហគមន៍​តំបន់ការពារធម្មជាតិ​ក៏​បទល្មើស​ធនធានធម្មជាតិ​ទ្រង់ទ្រាយ​តូច​ដូច​ជាការ​លបលួច​កាប់​ឈើ ការទន្ទ្រាន​រាន​យក​ដី ធ្វើជា​កម្មសិទ្ធិ​ការ​បរ បាញ់​និង​ការដាក់​អន្ទាក់​សត្វព្រៃ​នៅតែ​បន្ដ​កើតមាន​នៅក្នុង​តំបន់​ព្រៃ​ឡង់​ដែល​ចាំបាច់​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​បន្តទៀត​។

​រាជរដ្ឋាភិបាល​កម្ពុជា តា​យ​រយៈ​ក្រសួងបរិស្ថាន និង​ដៃគូ​អភិវឌ្ឍ​បាន​យក​ចិ​ត្ដ​ទុកដាក់​ខ្ពស់​លើ​ការរៀបចំ និង​ពង្រឹង​យន្ដការ​គ្រប់គ្រង ការផ្ដល់​មធ្យោបាយ ឧបករណ៍ សម្ភារៈ ក៏ដូចជា​ការជួយ​លើកស្ទួយ​ជីវភាព​របស់​ប្រជា​សហគមន៍​មូលដ្ឋាន​បន្ថែមទៀត​តាមរយៈ​ការបង្កើត​មុខរបរ​ថ្មី បង្កើត​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន បង្កើន​ចំណូល​ការជំរុញ​ទេសចរណ៍ធម្មជាតិ​ជាដើម ដើម្បី​ធានា ប្រសិទ្ធភាព​នៃ​ការងារ​គ្រប់គ្រង ការពារ និង​អភិរក្ស​តំបន់​ព្រៃ​ឡង់​។ បច្ចុប្បន្ន​នេះ ក្រសួងបរិស្ថាន​បាននិងកំពុង​សហការ​អនុវត្ត​គម្រោង​ការពារ​និង​អភិរក្ស​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ជាមួយ​គម្រោង​ព្រៃ​ឡង់​បៃតង​គាំទ្រ​ថវិកា​ដោយ USAID របស់​សហរដ្ឋអាមេរិក​សម្រាប់​រយៈពេល ៥ ឆ្នាំ (២០១៨–២០២៣) ក្នុង​ទំហំ​ទឹកប្រាក់ ២១លាន​ដុល្លារ​។​

​សូមបញ្ជាក់ថា ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ ត្រូវបាន​បង្កើតឡើង​ដោយ​អនុក្រឹត្យ នៅ​ខែឧសភា ឆ្នាំ ២០១៦ មាន​ផ្ទៃដី​ជាង ៤៣ ម៉ឺន​ហិកតា ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ចំនួន ៤ រួមមាន ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​។ បច្ចុប្បន្ននេះ​ មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន ៨៤នាក់​ បាននិងកំពុង​ឈរជើង​ការពារ​នៅក្នុង​នោះ ខេត្តកំពង់ធំ​មាន ៣៤នាក់ ខេត្តស្ទឹងត្រែង​មាន ២៤នាក់ និង​ខេត្តក្រចេះ​ចំនួន ១២នាក់ ខេត្តព្រះវិហារ​ចំនួន ១៣នាក់ ហើយ​សហគមន៍​តំបន់ការពារធម្មជាតិ​មាន​ចំនួន ១៩ នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ដែល​បាន​ចូលរួម​សហការ​ចុះ​ល្បាត​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​៕ អត្ថបទ៖ សុជាតា​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm