សម្តេចធិបតី ដាក់ចេញវិធានការគន្លឹះមួយចំនួនដើម្បីជួយដល់វិស័យឯកជន

2023/11/13 06:57:49 pm        311

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអញ្ជើញធ្វើជាអធិបតីវេទិកា «រាជរដ្ឋាភិបាលផ្នែកឯកជន» លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះនៅវិមានសន្តិភាព សម្ដេចធិបតី បានដាក់ចេញនូវវិធានការកែទម្រង់គន្លឹះមុតស្រួចមួយចំនួនថែមទៀត ​ដើម្បីជួយដល់វិស័យឯកជន ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច។

ក្នុងជំនួបដ៏មានសារៈសំខាន់នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសដាក់ចេញកិច្ច​អន្តរាគមន៍​ជាច្រើន​ ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា ​ឆ្លើយតបនឹងវិបត្តិទាំងឡាយ ក៏ដូចជា​រក្សាបានភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ​អូន ព័ន្ធមុនីរ័ត្ន ​ឧបនាយករដ្ឋមន្រ្ដី ​រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹងក្នុងវេទិកានេះថា ​ក្នុងដំណើរការនៃការរៀបចំ វេទិកា «រាជរដ្ឋាភិបាលផ្នែកឯកជន» លើកទី១៩ នេះ ក្រុមការងាររាជរដ្ឋាភិបាល និងវិស័យឯកជន បាន​ជួបប្រជុំ និងលើកឡើងពីបញ្ហាប្រឈមរបស់វិស័យឯកជនជិត ២០០ បញ្ហាប្រឈម សម្រាប់​រាជរដ្ឋាភិបាល​ពិនិត្យ និង​សម្រេច​ដោះស្រាយ​ក្នុងនោះបញ្ហាប្រឈមភាគច្រើន​ត្រូវបាន​ឯកភាពគ្នាដោះស្រាយរួចរាល់ហើយ។

សម្រាប់បញ្ហាប្រឈម និងកង្វល់​ ដែលនៅសេសសល់ ក៏ដូចជាការគិតគូ សម្របសម្រួល​បន្ថែមសម្រាប់វិស័យ ឯកជន ក្នុងការកាត់បន្ថយថ្លៃប្រកួតប្រជែង ​លើកកម្ពស់ ភាពប្រកួតប្រជែង និងជំរុញ​កំណើនសេដ្ឋកិច្ច សម្ដេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្ដីនៃកម្ពុជា បាន​ដាក់ចេញនូវវិធានការកែទម្រង់គន្លឹះមុតស្រួចមួយចំនួនថែមទៀត ដើម្បីជួយដល់វិស័យឯកជន។

សូមជម្រាបថា រាជរដ្ឋាភិបាលពុំបានទុកវិស័យឯកជនឱ្យនៅឯកោនោះឡើយ ​ពោលគឺតែងតែគិតគូរ បារម្ភ និងឈឺឆ្អាលអំពី​សុខុមាលភាព​ និងការរីកចម្រើនរបស់វិស័យឯកជនជាប់ជាប្រចាំ តាម​រយៈការដាក់ចេញនូវយន្តការ ​និងវិធានការនានា យ៉ាងមានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលនាពេល​កន្លងមក ដើម្បីឆ្លើយតបទៅនឹងនិន្នាការធំៗ ​ដែលអាចជះឥទ្ធិពល​ដល់ការសម្រេចចិត្ត និង​ប្រតិបត្តិការអាជីវកម្មរបស់ធុរជន និងវិនិយោគិននៅកម្ពុជា។ ​ខណៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវបានចាត់ទុកជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបើកទូលាយ។ ក្នុងន័យនេះ រាល់សេចក្តីសម្រេចនានារបស់អង្គវេទិកា នឹងមានអានុភាពជាសេចក្ដីសម្រេច​របស់​គណៈរដ្ឋមន្ត្រីផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        1
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        105
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm