រាជរដ្ឋាភិបាល​បង្កើត​ច្បាប់​ថ្មី ដើម្បី​កំណត់​រៀបចំ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ

2021/06/10 06:28:18 pm        216

ភ្នំពេញ ៖ ​រាជរដ្ឋាភិបាល​បង្កើត​ច្បាប់​ស្តីពី​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ​ដើម្បី​កំណត់​អំពី​ការរៀបចំ​ និង​ការ​ប្រព្រឹត្តទៅ​នៃ​អង្គភាព​ក្រោម​ឱវាទ​របស់​រួមមាន ​អគ្គលេខាធិការដ្ឋាន ​និយ័ត​ករ​ធានារ៉ាប់រង​កម្ពុជា​ និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​ និយ័ត​ករ​សន្តិសុខ​សង្គម ​និយ័ត​ករ​បរ​ធន​បាល​កិច្ច និយ័ត​ករ​គណនេយ្យ និង​សវនកម្ម និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ​និង​បញ្ចាំ ​និង​អង្គភាព​សវនកម្ម​ផ្ទៃក្នុង ។

ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ អ​.​ស​.​ហ​. នៅ​ថ្ងៃទី ៩ខែ មិថុនា ឆ្នាំ២០២១ បាន​ដឹកនាំ​កិច្ចប្រជុំ “​ក្រុមប្រឹក្សា​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​” អាណត្តិ​ទី​១ លើក​ទី​១ បន្ទាប់ពី​ច្បាប់​ស្តីពី​ការរៀបចំ និង​ការ​ប្រព្រឹត្តទៅ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​ដាក់ឱ្យ​ប្រើប្រាស់​ នាពេល​កន្លងមកនេះ ។​

​ក្រុមប្រឹក្សា​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ បាន​ពិនិត្យ និង​ពិភាក្សា លើ​សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី “​ការរៀបចំ និង​ការ​ប្រព្រឹត្តទៅ​របស់​អង្គភាព​ក្រោម​ឱវាទ​របស់​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ” អនុលោម​តាម​មាត្រា ១២ នៃ​ច្បាប់​ស្តីពី​ការរៀបចំ ​និង​ការ​ប្រព្រឹត្តទៅ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​, សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការរៀបចំ ​និង​ការប្រព្រឹត្តទៅ​របស់​អង្គភាព​ក្រោម​ឱវាទ​របស់​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ ត្រូវបាន​រៀបចំ ​និង​តាក់តែង​ឡើង ក្នុង​គោលដៅ​កំណត់​អំពី​ការរៀបចំ និង​ការ​ប្រព្រឹត្តទៅ​នៃ​អង្គភាព ក្នុងនោះ ​រួមមាន​៖ អគ្គលេខាធិការដ្ឋាន និយ័ត​ករ​ធានារ៉ាប់រង​កម្ពុជា និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា ​និយ័ត​ករ​សន្តិសុខ​សង្គម និយ័ត​ករបរ​ធន​បាល​កិច្ច និយ័ត​ករ​គណនេយ្យ និង​សវនកម្ម ​និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ​និង​បញ្ចាំ និង​អង្គភាព​សវនកម្ម​ផ្ទៃក្នុង ។

ក្រៅពី​វារៈ​សំខាន់​ខាងលើ ក្រុមប្រឹក្សា​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ​បាន​ពិភាក្សា សេចក្តីព្រាង​បទបញ្ជាផ្ទៃក្នុង​របស់​ក្រុមប្រឹក្សា​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ​ដោយ​សេចក្តីព្រាង​បទបញ្ជាផ្ទៃក្នុង​របស់​ក្រុមប្រឹក្សា​នៃ អ​.​ស​.​ហ​. ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោលដៅ​ធានា​ឱ្យ​ដំណើរការ និង​ការ​ប្រព្រឹត្តទៅ​នៃ​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា អ​.​ស​.​ហ​. ធ្វើឡើង​ដោយ​រលូន និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​បំពេញ​មុខងារ និង​ភារកិច្ច ដូច​មាន​ចែង​ក្នុង​ច្បាប់​ស្តីពី​ការរៀបចំ និង​ការ​ប្រព្រឹត្តទៅ​នៃ អ​.​ស​.​ហ​. និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​ជា​ធរមាន​។

សូមបញ្ជាក់ថា បទបញ្ជាផ្ទៃក្នុង របស់​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ មាន​ ៣ ជំពូក និង ១២ ប្រការ ដោយ​ចែង​អំពី​ខ្លឹម​សារ​សំខាន់ៗ រួមមាន​លក្ខខណ្ឌ ​និង​បែបបទ​នៃ​កិច្ចប្រជុំ​, ការកំណត់​កូរ៉ុម និង​នីតិវិធី​នៃ​ការ​អនុម័ត​លើ​របៀបវារៈ​ ព្រមទាំង​ការ​ឈប់​សម្រាក​ជាដើម​៕

​អត្ថបទ​៖ សុន រ៉ា​ឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm