លោក ហ្ស៊េលែនស្គី ព្រមានប្រជាជនអ៊ុយក្រែន ឱ្យត្រៀមខ្លួន សម្រាប់ការវាយលុក​រដូវរងារបស់រុស្ស៊ី

2023/11/13 07:50:31 pm        242

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមី ហ្ស៊េលែនស្គី (Volodymyr Zelenskiy) បាន​ព្រមាន​ប្រជាជន​អ៊ុយក្រែនកាលពីថ្ងៃអាទិត្យ (១២ វិច្ឆិកា) ឲ្យត្រៀមខ្លួន​ សម្រាប់​រលកថ្មី នៃ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី លើហេដ្ឋារចនាសម្ព័ន្ធ ខណៈរដូវរងាបានខិតជិតមកដល់ ហើយលោ​ក​បាន​និយាយ​ថា កងទ័ពកំពុងប្រមើលមើលការវាយលុកនៅក្នុងទីបញ្ជាការភាគខាងកើតនៃសង្រ្គាម។

អ្នក​នាំពាក្យយោធាអ៊ុយក្រែនបាននិយាយថា ការវាយប្រហាររបស់រុស្សីទៅលើទីក្រុង អាវឌីវកា (Avdiivka) ភាគខាងកើត បានធូរស្រាលក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ ប៉ុន្តែ​ទំនង​ជា​នឹង​កាន់​តែ​ខ្លាំង​ឡើង​នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។

ចារកម្មយោធាអ៊ុយក្រែនបាននិយាយថា ហេតុការណ៍បំផ្ទុះមួយបានសម្លាប់ទាហានរុស្ស៊ី យ៉ាង​តិច​ណាស់​បី​នាក់ នៅក្នុងក្រុង ម៉េលីតូប៉ូល (Melitopol) ភាគខាងត្បូងដែលកាន់កាប់ដោយរុស្ស៊ី ដោយ​ទីភ្នាក់ងារ​នោះបានពណ៌នាថា ជាទង្វើសងសឹកដោយក្រុមតស៊ូ។

លោក ហ្ស៊េលែនស្គី បានចេញការព្រមានរបស់ខ្លួនក្នុងអំឡុងពេលសុន្ទរកថាវីដេអូនៅពេលយប់ រយៈ​ពេលមួយថ្ងៃបន្ទាប់ពីកងកម្លាំងរុស្ស៊ី បានធ្វើការ​វាយ​ប្រហារ​ដោយ​មីស៊ីល​លើក​ដំបូង​របស់​ពួក​គេ​ទៅ​លើ​រដ្ឋធានី គីវ ក្នុងរយៈពេលប្រហែលប្រាំពីរសប្តាហ៍។

កាលពី​រដូវរងាឆ្នាំមុនប្រហែលរយៈពេល ១០ខែនៃការលុកលុយរបស់រុស្ស៊ី ទៅលើ​ប្រទេស​ជិត​ខាង​អ៊ុយក្រែន ប្រទេសដ៏ធំជាងគេលើពិភពលោកមួយនេះបានធ្វើការវាយប្រហារលើស្ថានីយ៍ថាមពល និ​ង​រោងចក្រផ្សេងទៀត ដែលភ្ជាប់ទៅនឹងបណ្តាញថាមពលរបស់អ៊ុយក្រែន ដោយ​ជំរុ​ញ​ឱ្យ​មាន​ការ​ដាច់​ចរន្តអគ្គិសនីនៅក្នុងតំបន់ដាច់ពីគ្នាយ៉ាងទូលំទូលាយនៅក្នុងប្រទេស៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm