មន្ទីរពេទ្យសំខាន់ៗចំនួន២បន្ថែមទៀត នៅក្នុងតំបន់ហ្កាហ្សា ត្រូវបានបិទលែងទទួលអ្នកជំងឺថ្មី កាលពីថ្ងៃអាទិត្យទី១២វិច្ឆិកា ដោយនិយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បូករួមទាំងកង្វះប្រេងឥន្ធនៈ និងថ្នាំពេទ្យ បានបង្កគ្រោះថ្នាក់កាន់តែខ្លាំង ដល់ទារក ហើយមួយចំនួនអាចស្លាប់។

ក្រុមបុគ្គលិកមន្ទីរពេទ្យ និយាយថា មន្ទីរពេទ្យនានានៅភាគខាងជើងក្នុងតំបន់ឡោមព័ទ្ធប៉ាឡេស្ទីន ត្រូវបានបិទដោយកងកម្លាំងអ៊ីស្រាអែល និងមិនអាចទទួលបានការថែទាំសម្រាប់អ្នកជំងឺនៅខាងក្នុងមន្ទីរពេទ្យនោះទេ ។

អ៊ីស្រាអែល និយាយថា មន្ទីរពេទ្យនោះគឺជាជម្រកសម្រាប់ក្រុមសកម្មប្រយុទ្ធហាម៉ាសក្នុងតំបន់នោះ ហើយអ្នកជំងឺនៅក្នុងមន្ទីរពេទ្យទាំងនោះគួរតែត្រូវបានជម្លៀសចេញ ។
មន្ត្រីនិយាយថា មន្ទីរពេទ្យធំបំផុត និងធំបំផុតទី២ គឺមន្ទីរពេទ្យ អាល់ ស៊ីហ្វា (Al-Shifa) និងមន្ទីរពេទ្យ អាល់គុដ (Al-Quds) និយាយថា ពួកគេកំពុងផ្អាកប្រតិបត្តិការ ។
មនុស្សកាន់តែច្រើន បានស្លាប់ និងរបួសរាល់ថ្ងៃ ប៉ុន្តែពាក់កណ្ដាលនៃមន្ទីរពេទ្យក្នុងតំបន់នេះ លែងដំណើរការហើយនៅពេលនេះ ដែលអ្នករបួសមានកន្លែងកាន់តែតិចសម្រាប់ការព្យាបាល ។
អឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បាននិយាយថា មន្ទីរពេទ្យអាល់គុដ លែងមានដំណើរការហើយ ខណៈ ដែលក្រុមបុគ្គលិកនៅតស៊ូថែទាំអ្នកជំងឺ នៅខាងក្នុងដោយមានសល់ថ្នាំពេទ្យ ទឹក និងអាហារតិចតួច៕