បាល់ទាត់៖ ខ្សែប្រយុទ្ធព័រទុយហ្កាល់ Cristiano Ronaldo បានរួមចំណែកស៊ុតបញ្ចូលទីបាន ១គ្រាប់ក្នុងជ័យជំនះ ៤-០ របស់ព័រទុយហ្កាល់លើអ៊ីស្រាអែល ជំនួបមិត្តភាពកំដៅសាច់ដុំចុងក្រោយមុន Euro មកដល់ចុងសប្តាហ៍នេះ។
បន្ទាប់ពីខ្សែបំរើ Manchester United, Bruno Fernandes បើកការនាំមុខនៅនាទីទី៤២ Cristiano Ronaldo ក៏បន្ថែមគ្រាប់នាំមុខ ២-០ នៅនាទីទី៤៤ ដែលមួយគ្រាប់នេះគឺជាគ្រាប់ទី ១០៤ អោយក្រុមជំរើសជាតិ ពោលគឺខ្វះតែ ៥គ្រាប់ទៀតប៉ុណ្ណោះនឹងដេញទាន់ខ្សែប្រយុទ្ធអ៊ីរ៉ង់ Ali Daei ដែលកំពុងកាន់កំណត់ត្រាអ្នកស៊ុតបញ្ចូលទីច្រើនបំផុត អោយក្រុមជំរើសជាតិសរុប ១០៩គ្រាប់។
វគ្គទី២ ខ្សែបំរើ Manchester City, Joao Cancelo និង Bruno Fernandes រកបានម្នាក់មួយគ្រាប់ទៀតធ្វើឲ្យព័រទុយហ្កាល់យកឈ្នះអ៊ីស្រាអែល ៤-០ ក្នុងជំនួបមិត្តភាពនេះ។ ព័រទុយហ្កាល់នឹងចាប់ផ្តើម Euro ២០២០ របស់ខ្លួនជួបជាមួយហុងគ្រីនៅក្នុងពូល F មុនបន្តជួបជាមួយអាល្លឺម៉ង់ និងបារាំង៕
អត្ថបទ៖នាង សុភាវុធ