បទបញ្ជាបណ្តេញជនអន្តោប្រវេសន៍របស់ប៉ាគីស្ថាន ធ្វើឲ្យវិបត្តិអាហ្វហ្គានីស្ថាន កាន់តែធ្ងន់ធ្ងរ

2023/11/13 09:04:10 pm        236

ការសម្រេចរបស់រដ្ឋាភិបាលប៉ាគីស្ថាន កាលពីខែមុន ក្នុងការនិរទេសជនអន្តោប្រវេសន៍អាហ្វហ្គានីស្ថាន ដែលគ្មានឯកសារ ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ បានធ្វើឱ្យវិបត្តិមនុស្សធម៌ របស់ប្រទេសនេះកាន់តែធ្ងន់ធ្ងរឡើង ដែលមនុស្សជាច្រើនគិតថាមិនអាចកាន់តែអាក្រក់ជាងនេះនោះទេ។

មនុស្សរាប់ម៉ឺននាក់ បានភៀសខ្លួនចេញពីប្រទេសប៉ាគីស្ថាន ជាទីដែលពួកគេបានស្វែងរកការជ្រកកោនពីសង្គ្រាម គ្រោះទុរ្ភិក្ស និងការធ្វើទុក្ខបុកម្នេញអស់ជាច្រើនទសវត្សរ៍មកហើយ។

ក្រុមគ្រួសារជាច្រើនរបស់ជនជាតិអាហ្វហ្គានីស្ថាន ត្រូវបានបណ្ដេញចេញ ហើយកំពុងឆ្លងត្រឡប់ទៅប្រទេសកំណើត ដែលគ្រប់គ្រងដោយពួកតាលីបង់វិញដោយគ្មានអាហារ ទឹក ឬជម្រកនោះឡើយ។ ការមកដល់នៃពលរដ្ឋខ្លួនជិតរាប់ពាន់នាក់ពីប្រទេសប៉ាគីស្ថាន មានន័យថា ទ្រព្យសម្បត្តិរបស់ប្រទេសអាហ្វហ្គានីស្ថាន ហៀបនឹងធ្លាក់ចុះបន្ថែមទៀត។

ផែនការធ្វើមាតុភូមិនិវត្តន៍ជនបរទេសខុសច្បាប់ របស់ទីក្រុងអ៊ីស្លាម៉ាបាដ បានផ្តល់ឱ្យជនជនអន្តោប្រវេសន៍អាហ្វហ្គានីស្ថាន ដែលគ្មានឯកសារ ត្រឹមតែរយៈពេលមួយខែប៉ុណ្ណោះ រហូតដល់ថ្ងៃទី ១ ខែវិច្ឆិកា ដើម្បីចាកចេញពីប្រទេស។ មនុស្សច្រើនជាង ២០ម៉ឺននាក់ បានចាកចេញរួចទៅហើយ និងមនុស្សជាច្រើនទៀតអាចនឹងចាកចេញជាបន្តបន្ទាប់ទៀត។

ប៉ាគីស្ថានត្រូវបានប៉ាន់ប្រមាណថា មានជនអន្តោប្រវេសន៍ និងជនភៀសខ្លួនអាហ្វហ្គានីស្ថាន ប្រហែល ៤,៤លាននាក់ ហើយជាងមួយភាគបីនៃពលរដ្ឋទាំងនោះមិនមានឯកសារត្រឹមត្រូវនោះទេ នេះបើយោងតាមក្រុមអាជ្ញាធរ។

ការវិលត្រឡប់មកវិញរបស់ជនជាតិអាហ្វហ្គានីស្ថាន រាប់សែននាក់នេះ នឹងធ្វើឱ្យស្ថានភាពក្នុងប្រទេសនេះកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ទៅដល់អ្វីដែលជាសោកនាដកម្មមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោករួចទៅហើយនេះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm