នៅក្នុងភូមិឌ្រូស (Druze) នៃទីក្រុងហឺ្វហ្វេស (Hurfeish) ដែលជាសហគមន៍ជនជាតិភាគតិចអារ៉ាប់នៅជិតព្រំដែនរបស់អ៊ីស្រាអែលជាមួយប្រទេសលីបង់ ភាគច្រើនជាស្ត្រី នៅតែមាន បន្ទាប់ពីបុរសជាច្រើនបានចាកចេញ ដើម្បីចូលរួមធ្វើសង្រ្គាម នៅខ្សែត្រៀមជួរមុខ។

សហគមន៍នេះ ស្ថិតនៅតំបន់ហ្គាលីលី (Galilee) ដែលតុបតែងលំអដោយទង់ជាតិអ៊ីស្រាអែលយ៉ាងភ្លឺ និងភូមិឌ្រូស គឺសម្បូរដោយអ្នកស្នេហាជាតិ ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាសមកពីហ្កាហ្សា បានវាយលុកតាមព្រំដែនជាមួយអ៊ីស្រាអែល ដែលមានចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ (១២៥ម៉ាយ) ទៅភាគខាងត្បូង។
តួលេខផ្លូវការចុងក្រោយរបស់អ៊ីស្រាអែល បានឱ្យដឹងថា ការវាយប្រហារនេះ បានបណ្តាលឲ្យមនុស្សប្រហែល ១.២00នាក់ ស្លាប់ នៅខាងអ៊ីស្រាអែល ដែលភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់ នៅថ្ងៃទី៧ ខែតុលា។
អ៊ីស្រាអែល បានសងសឹកជាមួយនឹងយុទ្ធនាការទម្លាក់គ្រាប់បែកឥតឈប់ឈរ រួមនឹងការវាយលុក នៅក្នុងតំបន់ហ្កាហ្សា។ មនុស្សជាង ១១.000នាក់ នៅក្នុងទឹកដីប៉ាឡេស្ទីន ត្រូវបានសម្លាប់ ដែលភាគច្រើនជាជស៊ីវិលផងដែរ នេះបើយោងតាមតួលេខចុងក្រោយពីក្រសួងសុខាភិបាល នៅតំបន់ហ្កាហ្សា ដែលគ្រប់គ្រង ក្រុមហាម៉ាស។