
ប្រជាពលរដ្ឋ និងក្រុមជួយសង្រ្គោះ បានរុករកនៅក្រោមគំនរអគារបាក់បែកនៅទីក្រុង Khan Younis ក្រោយការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ ។
ក្រុមមន្រ្តីសុខភាពប៉ាឡេស្ទីន និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យនេះ បណ្តាលឲ្យមានគ្រោះថ្នាក់យ៉ាងច្រើន បន្ទាប់ពីការទម្លាក់គ្រាប់បែកកាលពីព្រឹក បានសម្លាប់មនុស្ស ១៣នាក់ ។
ប្រជាពលរដ្ឋបានប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យ Nasser ជាមួយនឹងអ្នករងរបួសដែលដឹកតាមរថយន្តគិលានសង្រ្គោះ និងរថយន្តឯកជន ។
ប្រជាពលរដ្ឋបានចោមរោមមន្ទីរពេទ្យ ពេលដែលគ្រូពេទ្យពិនិត្យអ្នករងរបួស ដែលគ្របដណ្តប់ដោយធូលីដី ។
គួរឲ្យដឹងថា អ៊ីស្រាអែល បានប្រកាសសង្រ្គាមជាមួយក្រុមហាម៉ាស់ កាលពីរយៈពេលជាង ១ខែមុន ក្រោយក្រុមជីវពលអ៊ីស្លាមរបស់ប៉ាឡេស្ទីនមួយនេះ វាយឆ្មក់តំបន់ភាគខាងត្បូងអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សជាង ១.២០០នាក់ ដែលភាគច្រើននៃពួកគេ គឺជាជនស៊ីវិល ។
ក្រុមមន្រ្តីប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃសុក្រថា មនុស្ស ១១.០៧៨នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមច្រកអាកាស និងគ្រាប់កាំភ្លើងធំរបស់អ៊ីស្រាអែល ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ក្នុងនោះ ៤០ភាគរយនៃពួកគេ គឺជាកុមារ ៕