
មន្ត្រីចលនាតស៊ូអ៊ីស្លាមនិយម (ហាម៉ាស) ពីរនាក់ បានបដិសេធកាលពីថ្ងៃអាទិត្យចំពោះការផ្អាកការចរចាជាមួយអ៊ីស្រាអែល ទាក់ទងនឹងការដោះលែងចំណាប់ថ្នូរនិងអ្នកទោស។
ប្រភពពីក្រុមហាម៉ាស់ ដែលបាននិយាយទៅកាន់សារព័ត៌មានស៊ីនហួ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ថា លោកមិនបានទទួលដំណឹងអំពីបញ្ហានេះទេ ដោយសំដៅលើការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយដែលថាក្រុមនេះកំពុងផ្អាកការចរចា ដោយសារតែអ៊ីស្រាអែលដាក់គោលដៅទៅលើមន្ទីរពេទ្យហ្កាហ្សា។
ដោយឡែក លោក Zaher Jabarin មន្ត្រីក្រុមហាម៉ាស់ ដែលមើលការខុសត្រូវលើកិច្ចការអ្នកទោសបានប្រាប់សារព័ត៌មានស៊ីនហួថា ចលនានេះគឺបើកចំហដើម្បីបញ្ចប់កិច្ចព្រមព្រៀងមួយ ទាក់ទងនឹងចំណាប់ថ្នូរនៅតំបន់ហ្កាហ្សា ប្រសិនបើសន្តិសុខ និងលក្ខខណ្ឌសមស្របអាចធ្វើទៅបានសម្រាប់បញ្ហានេះ។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃមុន បាននិយាយថា ក្រុមហាម៉ាស់កំពុងផ្អាកការចរចាចំណាប់ថ្នូរ ដោយសារតែការដោះស្រាយរបស់អ៊ីស្រាអែលចំពោះមន្ទីរពេទ្យ Al Shifa នៅតំបន់ហ្កាហ្សា។
ក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះ ទាហានអ៊ីស្រាអែល បានបិទកាចូលមកក្នុងមន្ទីរពេទ្យក្រោមការគ្រប ដណ្តប់ដោយការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង ទោះបីជានៅតែមានអ្នកជំងឺ និងទារកទើបនឹងកើតដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក៏ដោយ។ អ៊ីស្រាអែលបាននិយាយថា ក្រុមហាម៉ាស់កំពុងប្រើប្រាស់មន្ទីរពេទ្យជារនាំងសម្រាប់ប្រតិបត្តិការយោធាខ្លួន ដែលការចោទប្រកាន់នេះក្រុមហាម៉ាស់បានបដិសេធ។