
លោក ស៊ូអែលឡា ប្រាវើម៉ែន (Suella Braverman) ដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេស ត្រូវបាន បណ្តេញចេញពីតំណែង ខណៈដែលលោកនាយករដ្ឋមន្ត្រី រីស៊ី ស៊ូណាក់ចាប់ផ្តើមរុះរើគណៈរដ្ឋមន្ត្រីរបស់ខ្លួននោះ។
អ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយនៅព្រឹកថ្ងៃចន្ទនេះថា៖«រីស៊ី ស៊ូណាក់ បានស្នើសុំលោកស្រី ស៊ូអែលឡា ប្រាវើម៉ែន ឲ្យចាកចេញពីរដ្ឋាភិបាល ហើយលោកស្រី បានយល់ព្រមទទួលយកដែរ»។
លោកស្រីប្រាវើម៉ែន បាននិយាយថា៖«វាជាឯកសិទ្ធិដ៏អស្ចារ្យបំផុតក្នុងជីវិតរបស់ខ្ញុំ ក្នុងការបម្រើការជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ខ្ញុំនឹងមានរឿងជាច្រើនបន្ថែមទៀតដែលត្រូវនិយាយ នៅពេលវេលាសមស្របណាមួយនោះ»។
មុខតំណែងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរងសម្ពាធតាំងពីសប្តាហ៍មុន នៅពេលដែលលោកស្រី បានសរសេរអត្ថបទដែលគ្មានការអនុញ្ញាត ដែលខ្លួន បានរិះគន់នគរបាលក្រុងចំពោះស្តង់ដាទ្វេលើការដោះស្រាយការតវ៉ារបស់ពួកគេ។
លោកស្រី ក៏បានវាយប្រហារលើ«ហ្វូងមនុស្សគាំទ្រប៉ាឡេស្ទីន» ហើយ បាននិយាយថា ព្រឹត្តិការណ៍នៃការតវ៉ា គឺត្រូវបានគេរំខាន នៅក្នុងប្រទេសអៀរឡង់ខាងជើង។