អាមេរិក ៖ កាលពីថ្ងៃអាទិត្យម្សិលមិញ រដ្ឋមន្រ្តីរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen បានជួបជាមួយក្រុមមេដឹកនាំហិរញ្ញវត្ថុមកពីឥណ្ឌូនេស៊ី ម៉ិកស៊ិក និងអូស្រ្តាលី មុនកិច្ចប្រជុំក្រុមមេដឹកនាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីកហ្វិក(APEC)នៅទីក្រុង San Francisco ។
លោកស្រីបានបង្ហាញបំណងរបស់លោក សម្រាប់កិច្ចសហប្រតិបត្តិការនៅបន្តរវាងប្រទេសទាំង ៤ ។
គួរឲ្យដឹងថា ជំនួប APEC នឹងរៀបចំឡើងចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ហើយត្រូវបានគេរំពឹងថា នឹងលើកឡើងពីជំនួបតាមការគ្រោងទុករវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping ។
លោកស្រី Yellen និយាយថា លោកស្រី Sri Mulyani រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី សូមអរគុណអ្នកសម្រាប់ការចូលរួមជាមួយពួកយើងនៅទីនេះ នៅទីក្រុង San Francisco សម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី APEC ។
លោកស្រីបន្តថា នេះគឺជាពេលវេលាដ៏រំភើបសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងឥណ្ឌូនេស៊ី ។
លោកស្រី Yellen បាននិយាយផងដែរថា ពួកយើងនឹងបន្តពង្រឹងទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងអូស្រ្តាលី ។ ជំនួបនេះ បានធ្វើឡើង បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋប្រកដោយភាពជោគជ័យរបស់លោកនាយករដ្ឋមន្រ្តី Albanese កាលពីខែមុន ដែលលោក Bidenជួយសម្ពោធន៍យុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តសហរដ្ឋអាមេរិក-អូស្រ្តាលី ៕
