អុីស្រាអែល ៖ អាជ្ញាធរមូលដ្ឋាន បាននិយាយថា កងទ័ពអ៊ីស្រាអែល បានបាញ់ផ្លោងដាក់ភាគខាងត្បូងប្រទេសលីបង់ដោយ ប្រើប្រាស់កាំភ្លើងធំបន្ទាប់ពីក្រុមហេសប៊ូឡា បានបាញ់កាំភ្លើងត្បាល់ និងមីស៊ីលប្រឆាំងរថក្រោះទៅលើអ៊ីស្រាអែលនៅថ្ងៃច័ន្ទនេះ ដោយបង្កឲ្យមានការខូចខាត។
ក្រុមហេសប៊ូឡាដែលឃ្លាំងគ្រាប់រ៉កែតរបស់ខ្លួន ត្រូវគេជឿថា តិចជាងក្រុមហាម៉ាសបាននិងកំពុងវាយប្រហារដោយមានកម្រិតក្នុងន័យសាមគ្គីភាពជាមួយជនជាតិប៉ាឡេស្ទីនតាំងពីថ្ងៃទី៧តុលា នៅពេលដែលក្រុមហាម៉ាស់បានវាយប្រហារឆ្លងព្រំដែនដ៏កម្រោលប្រឆាំងនឹងអ៊ីស្រាអែល បានបង្កតឲ្យមានសង្រ្គាមហ្កាហ្សាដ៏វិនាសកម្ម។
អ្នកស្រុកអ៊ីស្រាអែលនៅតាមព្រំដែនជាប់ជាមួយលីបង់ត្រូវបានគេអំពាវនាវឲ្យរកកន្លែងលាក់ខ្លួនខណៈដែលការបាញ់កាំភ្លើងឆ្លងព្រំដែនកំពុងកើនឡើង៕
