ស្រីលង្កា ៖ រដ្ឋាភិបាលស្រីលង្កាបានប្រកាសពីការពង្រីកនូវទំហំតូចជាងការរំពឹងទុក នៅក្នុងកញ្ចប់ថវិការបស់ខ្លួនសម្រាប់ឆ្នាំ២០២៤ នាថ្ងៃចន្ទ (ទី១៣ ខែវិច្ឆិកា) នេះ ខណៈពេលដែលព្យាករពីការកើនឡើងខ្លាំងនៃប្រាក់ចំណូល ដែលមានសារៈសំខាន់ ក្នុងការបន្តទទួលបានកម្មវិធីជំនួយសង្គ្រោះពីមូលនិធិរូបិយវត្ថុអន្តរជាតិ ឬ IMF។
រដ្ឋាភិបាលបានកំណត់គោលដៅឱនភាពថវិកាចំនួន ២.៨៥សែនកោដិរូពីស្រីលង្កា (៨.៧៣ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២៤ ឬ ៩,១ភាគរយនៃផលិតផលសរុបក្នុងស្រុក (GDP) ដែលខ្ពស់ជាងការកែប្រែ ៨,៥ភាគរយនៃ GDP ក្នុងឆ្នាំបច្ចុប្បន្ន។ ករកំណត់គោលដៅពីដំបូង សម្រាប់ឆ្នាំនេះ គឺ ៧,៩ភាគរយ។
ឯកសារកញ្ចប់ថវិកា បានបង្ហាញថា រដ្ឋាភិបាលក៏បានព្យាករប្រាក់ចំណូលពន្ធសរុបចំនួន ៤,១សែនកោដិរូពី (១២,៥ពាន់លានដុល្លារ) សម្រាប់ឆ្នាំក្រោយ ដែលខ្ពស់ជាងខ្លាំងចំនួន ២,៨៥សែនកោដិរូពី (៨,៧៣ពាន់លានដុល្លារ) ក្នុងឆ្នាំបច្ចុប្បន្ន ដោយការកើនឡើងខ្ពស់បំផុត បានមកពីចំណូលពន្ធលើទំនិញ និងសេវាកម្មផ្សេង។
អំឡុងពេលប្រធានាធិបតីលោក Ranil Wickremesinghe ធ្វើសុន្ទរកថា បុគ្គលិកផ្នែកសាធារណៈរាប់រយនាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅសភា ដើម្បីតវ៉ាទាមទារឲ្យមានការដំឡើងប្រាក់ខែទ្វេដងដល់ ២០.០០០រូពី (៦១ដុល្លារ) ពោលគឺឡើងពី ១០.០០០រូពី (៣១ដុល្លារ) ដែលត្រូវបានគ្រោង នៅក្នុងកញ្ចប់ថវិកា៕

