
ដងផ្លូវនានា នៅតំបន់ឆ្នេរ Galway ភាគខាងលិចប្រទេសអៀរឡង់ ត្រូវបានជន់លិច នៅថ្ងៃចន្ទ (ទី១៣ ខែវិច្ឆិកា) ខណៈដែលព្យុះ Debi បានបោកបក់មកដល់ដីគោកយ៉ាងលឿនពីមហាសមុទ្រអាត្លង់ទិក។
វីដេអូដែលបង្ហោះលើបណ្តាញសង្គម បានបង្ហាញឲ្យឃើញពីរថយន្តចតជាច្រើនគ្រឿង បានលិចក្នុងទឹក ខណៈដែលខ្យល់ និងភ្លៀងខ្លាំង បានបបោកបក់នៅតាមដងផ្លូវនានា។
គេរំពឹងថា ព្យុះ Debi នឹងធ្វើដំណើរទៅទិសខាងកើតកាត់តាមប្រទេសអៀរឡង់ ហើយឆ្ពោះទៅប្រទេសអង់គ្លេស នៅយប់ថ្ងៃចន្ទ ខណៈដែលការិយាល័យព្យាករអាកាសធាតុ Met របស់ចក្រភពអង់គ្លេស បានចេញការជូនដំណឹងពីការមានខ្យល់បក់ខ្លាំង «រហូតដល់ ៨០ម៉ាយ ក្នុងមួយម៉ោង» (១២៨គីឡូម៉ែត្រក្នុងមួយម៉ោង) នៅតំបន់ភាគពាយ័ព្យនៃតំបន់ Lancashire៕