រូបភាពវីដេអូដែលត្រូវបានចេញផ្សាយដោយកងកម្លាំងការពារអ៊ីស្រាអែល (IDF) បង្ហាញពីផ្នែកខាងក្នុងនៃប្រព័ន្ធផ្លូវរូងក្រោមដីដែលប្រើប្រាស់ដោយក្រុមភេរវករហាម៉ាស ដោយភ្ជាប់ទៅនឹងមន្ទីរពេទ្យ ដែលក្រុមសកម្មប្រយុទ្ធប្រើជាមូលដ្ឋានប្រតិបត្តិការ។

នៅក្នុងវីដេអូនោះ អ្នកនាំពាក្យរបស់ IDF លោកឧត្តមនាវីឯក Daniel Hagari ឈរនៅមុខផ្ទះរបស់ភេរវករជាន់ខ្ពស់ម្នាក់ ដែលបានដឹកនាំការវាយឆ្មក់ចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដែលនៅជាប់សាលារៀន និងមានចម្ងាយប្រហែល ២០០យ៉ាត (១៨២ ម៉ែត្រ)ពីមន្ទីរពេទ្យមួយ។

បន្ទាប់មក លោក Hagari បង្ហាញផ្លូវរូងក្រោមដីប្រតិបត្តិការមួយ ដែលមានខ្សែអគ្គិសនីចុះពីផ្លូវរូងក្រោមដីប្រវែងប្រហែល ២០ម៉ែត្រ ដែលនាំទៅដល់ទ្វារការពារគ្រាប់កាំភ្លើង និងសារធាតុផ្ទុះ។
អ្នកនាំពាក្យ IDF មានបំណងបង្ហាញ«ភ័ស្តុតាងច្បាស់លាស់» ដែលថាផ្លូវរូងក្រោមដី ត្រូវបានតភ្ជាប់ទៅនឹងមន្ទីរពេទ្យ Rantisi ដែលក្រុមហាម៉ាស បានប្រើជាមូលដ្ឋាន។
បន្ទាប់មកលោកបានដឹកនាំក្រុមកាមេរ៉ាចូលទៅក្នុងផ្លូវរូងក្រោមដី និងទៅកាន់មន្ទីរពេទ្យ ដែលភ័ស្តុតាង ត្រូវបានរកឃើញថា ប្រតិបត្តិការរបស់ក្រុមហាម៉ាស ត្រូវបានធ្វើឡើង។