ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់-ទទួល១០០ភាគរយ ផ្លូវក្រាលក្រួសក្រហមចំនួន២ខ្សែ ក្នុងស្រុកចុងកាល់

2023/11/14 06:46:59 pm        532

ឧត្ដរមានជ័យ៖ ក្រុមការងារក្រសួងដឹកនាំដោយឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទនៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកាម្សិលមិញនេះ បានធ្វើការចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់-ទទួល ១០០ភាគរយ ​លើការងារ​ជួលជុល​ផ្លូវក្រាល​ក្រួសក្រហម លក្ខណៈខួបចំនួន២ខ្សែ មានប្រវែង ១១,៥៩០ម៉ែត្រ ទទឹងខ្នងលើ៥ម៉ែត្រ​កម្រាស់​២០សង់ទីម៉ែត្រ និងសាងសង់ប្រព័ន្ធលូមូលចំនួន០៣កន្លែង។

ក្នុងឱកាសចុះពិនិត្យនាពេលនោះ មានការចូលរួមគណៈប្រតិភូអន្តរក្រសួង នៃក្រសួងអភិវឌ្ឍន៍​ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងនោះ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល បានបញ្ជាក់ថា ការងារជួសជុលផ្លូវក្រាលក្រួសក្រហម ដែល​បាន​ស្ថាបនា​រួចរាល់​ជាស្ថាពរ​នាពេលនេះ គឺជា​គម្រោងសម្រាប់ ឆ្នាំ២០២៣ ​អនុវត្តការងារដោយ​មន្ទីរអភិវឌ្ឍន៍​ជនបទ​ខេត្តឧត្តរមានជ័យ ​ដោយប្រើប្រាស់​ថវិកាជំពូក៦១។

ឯកឧត្តមបណ្ឌិត បន្ដថា យ៉ាងណាម៉ិញបន្ទាប់ពីបានធ្វើការពិនិត្យជាក់ស្តែង និង​យោងតាមស្មារតី​អង្គប្រជុំរួចមកគណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាព​ទទួល​យក​លទ្ធផល​ផ្លូវការ​ការងារខាងលើ១០០%។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ផ្លូវក្រាល​ក្រួស​ក្រហម​ទាំង​ពីរខ្សែ​ដែល​ស្ថាបនា​ឡើង​ដោយ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​ តាមរយៈកញ្ចប់​ថវិកា​របស់ក្រសួងអភិវឌ្ឍន៍​ជនបទ​នៅ​ពេលនេះ​គឺ​មានសារ​សំខាន់​ខ្លាំង​ណាស់​សម្រាប់ជាប្រយោជន៍​ដល់​បងប្អូន​ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់​ពី​ភូមិមួយ​ទៅភូមិមួយ ​និង​ជា​មធ្យោបាយ​ដ៏​ប្រសើរ​សម្រាប់​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​ដឹក​កសិផលយកទៅលក់នៅលើទីផ្សារ ដោយមិន​មាន​ការ​ព្រួយបារម្ភ​ និងលំបាកដូចគ្រាមុនៗនោះទេ។

ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថា តំបន់នេះកន្លងមក​គឺ​ជា​ទីតាំង​សមរភូមិក្តៅ​លឺ​តែ​ស្នូរគ្រាប់​កាំភ្លើង​បច្ចុប្បន្ន​មានផ្លូវ​ក្រាល​ក្រួសក្រហម​ខ្វាត់ខ្វែង​ក្នុង​មូលដ្ឋានរបស់បងប្អូន។ កត្តា​ទាំងអស់នេះ​ហើយ​ គឺជា​ការយក​ចិត្ត​គិតគូរ​ខ្ពស់​ពី​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា មកលើប្រជាពលរដ្ឋគ្រប់រូបផងដែរ។

សូមបញ្ជាក់ថា ​ផ្លូវក្រាលក្រួសក្រហមចំនួន២ខ្សែដែលស្ថាបនារួចរាល់ គឺខ្សែទី១ ផ្លូវ គោកវត្ត-ស្រម៉-ឈូក ស្ថិត​នៅឃុំចុងកាល់ ​ស្រុកចុងកាល់​ មានប្រវែង ៥,៦៣៨ ម៉ែត្រ មានលូមូល មុខ១ ទំហំ១ម៉ែត្រ​គុណ៨ម៉ែត្រចំនួន ​០២កន្លែង។ ខ្សែទី២​ ផ្លូវកែង​ក្រុមហ៊ុន-បាត់ថ្កូវ ​ស្ថិតនៅឃុំចុងកាល់ ស្រុក​ចុងកាល់ មាន​ប្រវែង ៥,៩៥២ ម៉ែត្រ ​មានប្រព័ន្ធលូមូលមុខកាត់២ ទំហំ១ម៉ែត្រគុណ​៨ម៉ែត្រ ១កន្លែង៕ អត្ថបទ៖ ឃិន សារិទ្ធ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm