រោងចក្រ​ជិត​៦០​ក្នុង​ខណ្ឌ​ចំនួន​ពីរ​នៃ​រាជធានី​ភ្នំពេញ ត្រូវបាន​បិទ​បណ្តោះអាសន្ន​ក្រោយ​កម្មករ​ឆ្លង​ជំងឺ​កូ​វីដ​-១៩

2021/06/10 12:52:53 pm        477

ភ្នំពេញ ៖ គិត​មកដល់ពេលនេះ​រោងចក្រ សហគ្រាស​សរុប​ចំនួន​ប្រមាណ​ជិត​៦០ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌមានជ័យ​ នៃ​រាជធានី​ភ្នំពេញ បាន​បិទទ្វារ ផ្អាក​ដំណើរការ​បណ្តោះអាសន្ន ក្រោយ​ផ្ទុះ​នៃ​ការ​ឆ្លង​រាលដាល​កូ​វីដ​-១៩ ដល់​កម្មករនិយោជិត​។ ​ទន្ទឹមនឹង​ការគ្រប់គ្រង​ស្ថាន​ការ​នៃ​ការ​ឆ្លងតាម​រោងចក្រ អាជ្ញាធរ​ពាក់​ព័ន្ធ ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​កម្មករ​ដែល​ពាក់​ព័ន្ធ​នឹង​រោងចក្រ​បិទទ្វារ ​ចូលរួម​អនុវត្តន៍​វិធានការ​សុខាភិបាល​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​-១៩​។

នៅ​ព្រឹក​ថ្ងៃទី​១០ មិថុនា ឆ្នាំ​២០២១​នេះ លោក ប៉ាង លីដា អភិបាលរងខណ្ឌ​ពោធិ៍​សែន​ជ័យ ​បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​របស់លោក ​រោងចក្រ​ដែល​បិទ​បណ្តោះអាសន្ន​ក្រោយ​រក​ឃើញ​ជាប់​ពាក់ព័ន្ធ​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​ប្រមាណ​ជិត ៤០​រោងចក្រ ​នៃ​ចំនួន​សរុប ២៨៥​រោងចក្រ​។ លោក​ បាន​បន្តថា ​ដោយឡែក កម្មករ-កម្ម​ការិនី​ ដែល​រក​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ​សរុប​ប្រមាណ​ជាង ៦០០​នាក់ ប៉ុន្តែ​មកដល់ពេលនេះ ​បាន​ព្យាបាល​សះស្បើយ​ចំនួន ​៥២០​នាក់​ហើយ​។

ជាមួយគ្នានេះ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ ​​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​នេះដែរ​ថា រោងចក្រ​បិទ​បណ្តោះ​អាសន្ន​ដែលជា​ប់​ពាក់ព័ន្ធ​ករណី​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ១៩​រោងចក្រ ក្នុងនោះ​កម្មករនិយោជិត​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​សរុប ៥៣៥​ករណី​។

សូមបញ្ជាក់ថា ការបិទ​បណ្តោះអាសន្ន​នៃ​រោងចក្រ​សហគ្រាស​ក្នុង​ខណ្ឌ​ទាំងពីរ​នេះ​ គឺ​បន្ទាប់ពី​រោងចក្រ​សហគ្រាស​បាន​បើក​ដំណើរការ​ឡើងវិញ ​នៅក្រោយ​វិធាន​ការបិទ​ខ្ទប់​ ដែល​បាន​បែក​ចែក​តំបន់​ហាមឃាត់​ការធ្វើការ​ដំណើរ​ឆ្លងកាត់​ ត្រូវបាន​ដកចេញ​។​ វិធាន​ការបិទ​ខ្ទប់​នេះ​ គឺ​អនុវត្ត​ចាប់​តាំងពី​មានការ​ផ្ទុះ​ករណី​ឆ្លង​ជំងឺ​កូ​វីដ-​១៩ ​ក្នុង​សហគមន៍​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​៕

​អត្ថបទ​ ៖ ឈិ​ត​បូរ៉ា​វី 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am